Social Network

ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ក្នុងសប្តាហ៍ក្រោយ

ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃពុធ បានណែនាំរដ្ឋាភិបាលឱ្យចាប់ ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ប្រឆាំងនឹងវីរុស COVID-19 នេះ នៅសប្តាហ៍ក្រោយ។

លោក Putin បាននិយាយនៅក្នុងកិច្ចប្រជុំអនឡាញជាមួយឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ដទៃទៀតថា បុគ្គលិកពេទ្យ និងគ្រូបង្រៀន ដែលជាក្រុមមានហានិភ័យខ្ពស់ នឹងទទួលការចាក់ថ្នាំបង្ការមុនគេ។

យោងតាមលោកប្រធានាធិបតី ចំនួនវ៉ាក់សាំង ដែលបានផលិត នឹងកើនឡើងដល់ ២ លានដូស នៅប៉ុន្មានថ្ងៃខាងមុខនេះ។ វ៉ាក់សាំងសម្រាប់កងទ័ពរុស្ស៊ី បានចាប់ផ្តើមរួចហើយ ហើយទាហានប្រហែល ៨០,០០០ នាក់ នឹងត្រូវចាក់ថ្នាំនៅចុងឆ្នាំនេះ ខណៈពេលដែលទាហានជាប់កិច្ចសន្យាជាង ៤០០.០០០ នាក់ទៀត នឹងទទួលបានវ៉ាក់សាំង។

ប្រទេសរុស្ស៊ី បានបង្កើតវ៉ាក់សាំងការពារ COVID-19 ចំនួន ២ គឺ Sputnik V និង EpiVacCorona។ វ៉ាក់សាំងទីបី កំពុងឋិតក្នុងការបង្កើតមកដល់ពេលនេះ ហើយគ្រោងនឹងធ្វើការសាកល្បងបញ្ចប់ក្នុងមន្ទីរពិសោធន៍បស់ខ្លួន នៅចុងឆ្នាំ ២០២០ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅថ្ងៃសុក្រនេះ។