Social Network

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៨លាននាក់ ស្លាប់ជាង ១លាន ៥៥ម៉ឺននាក់ និងជាសះស្បើយជិត ៤៧លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦៧, ៩៣៤,៩៣៩នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ១,៥៥០,១៦៩នាក់ និងជាសះស្បើយឡើងវិញ ៤៧,០០៧,២៨៤នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៩, ៣៦៩,០៤៦នាក់ ស្លាប់ចំនួន ២៩០,៤៤៣នាក់ និងជាសះស្បើយចំនួន ៨, ៩៨២,២៤៦នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។

ឥណ្ឌាមានអ្នកឆ្លង ៩,៧០៣,៩០៨នាក់ ស្លាប់ចំនួន ១៤០,៩៩៤នាក់ និងជាសះស្បើយ ៩,១៧៧,៦៤៥នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៦,៦២៨,០៦៥នាក់ ស្លាប់ ១៧៧,៣៨៨នាក់ និងជាសះស្បើយ ៥,៨០១,០៦៧នាក់។ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

ដកស្រង់ពី៖ Fresh News