Social Network

អូស្ត្រាលីព្រាងច្បាប់ថ្មី តម្រូវឱ្យ Google និង Facebook បង់ប្រាក់ដល់ស្ថាប័នព័ត៌មាន

 (ស៊ីដនី)៖ នៅទីបំផុតអូស្ត្រាលី បានសម្រេចចិត្ត និងគ្រោងអនុវត្តច្បាប់ថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដោយតម្រូវឱ្យក្រុមហ៊ុន បរទេសធំៗមួយចំនួនដូចជា Facebook និង Google ធ្វើការបង់ប្រាក់ទៅឱ្យស្ថាប័នព័ត៌មានក្នុងស្រុក ដើម្បីជាថ្នូរក្នុងការប្រើប្រាស់ មាតិកាព័ត៌មានកន្លងមក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ដើម្បីការពារស្នាដៃ និងឱ្យ តម្លៃ អ្នកកាសែត និងស្ថាប័ន្ធព័ត៌មាន រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចបង្កើតច្បាប់ថ្មី ដែលនៅពេលនេះកំពុងតែរៀបចំ និងព្រាងឡើង ដោយក្នុងនោះ តម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗធ្វើការចរចាជាមួយនឹងស្ថាប័នព័ត៌មានដើម្បីបានសិទ្ធិប្រើប្រាស់មាតិកាព័ត៌មាន។

យោងតាមសេចក្ដីប្រកាសក៏បានឱ្យដឹងផងដែរថា បើសិនជាខាងក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នព័ត៌មានចរចាគ្នាមិនត្រូវ នោះ រដ្ឋា ភិបាលនឹងដើរតួជាអាជ្ញាកណ្ដាលក្នុងការ ដោះស្រាយ និងសម្របសម្រួល៕

ដកស្រង់ពី៖ Fresh News