Social Network

ឥណ្ឌា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៤,៦៦៦នាក់, ស្លាប់ ៤៨៧នាក់ ក្នុងពេលមួយថ្ងៃ (Video inside)

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា  បានប្រកាសពីការរកឃើញ COVID-19 ៣៤,៦៦៦ករណីថ្មី និងអ្នកស្លាប់ ៤៨៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។ បើតាមក្រសួងសុខាភិបាលឥណ្ឌា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៩,៧៩៦,៩៩២នាក់ ក្នុងនោះស្លាប់កើនដល់ ១៤២,២២២នាក់ និងជាសះស្បើយឡើងវិញ ៩,២៩០,១៨៨នាក់។

គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ អាជ្ញាធរសុខាភិបាលឥណ្ឌា បានធ្វើតេស្ដរក COVID-19 លើមនុស្ស ១៥១,៦៣២,២២៣នាក់ ហើយ៨៧២,៤៩៧នាក់ ត្រូវបានធ្វើតេស្ដពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

ដកស្រង់ពី៖ Fresh News