Social Network

រំភើបខ្លាំង! វីដេអូចម្រៀងថ្មីរបស់ Taylor Swift មានបញ្ចូលទិដ្ឋភាពប្រាសាទខ្មែរ

 Taylor Swift បានបង្កនូវភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រតាមរយៈការបញ្ចេញអាល់ប៊ុមចម្រៀងថ្មីទី៩ ក្រោយពីបញ្ចេញអាល់ប៊ុមចម្រៀងទី៨ បានរយៈពេលប្រហែលជាង៤ខែប៉ុណ្ណោះ។អាល់ប៊ុមចម្រៀងថ្មីមានឈ្មោះថា "evermore” ដែលក្នុងនោះមានបទចម្រៀងសរុបចំនួន ១៥បទ។

ទស្សនាវីដេអូខាងក្រោម ៖

ក្នុងនោះដែរ មានបទមួយចំណងជើងថា “marjorie” គឺជាបទដែល Taylor Swift និពន្ធឡើងជាពិសេសជូនលោកយាយរបស់នាងដែលមានឈ្មោះថា Marjorie Finlay។

បទចម្រៀង “marjorie” នេះដែរក៏បានភ្ជាប់មកជាមួយវីដេអូប៉ារូលចម្រៀង ដែលក្នុងវីដេអូឃើញមានបញ្ចូលនូវខ្សែអាត់វីដេអូមួយចំនួនអំពីលោកយាយ Marjorie Finlay ហើយក្នុងនោះឃើញមានខ្សែអាត់បង្ហាញអំពីដំណើរកម្សាន្តរបស់លោកយាយនៅប្រាសាទកម្ពុជាផងដែរ។ 

ដកស្រង់ពី៖ Fresh News