Social Network

និយតករសហភាពអឺរ៉ុប ថ្លឹងថ្លែងល្បាយវ៉ាក់សាំង COVID-19 ជាដូសបង្កើនការការពារ

និយតករឪសថអឺរ៉ុប កាលពីថ្ងៃពុធ បានបដិសេធមិនផ្តល់អនុសាសន៍ណាមួយ ស្តីពីការលាយបញ្ចូលគ្ នានូវកាលវិភាគនៃវ៉ាក់សាំង COVID-19 ជាមួយដូសពីក្រុមហ៊ុនផលិតផ្សេងៗគ្នា ដោយ និយាយថា វាលឿនពេកក្នុងការបញ្ជាក់ថាតើ ចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមនៅពេលណា។

ទោះយ៉ាងណាទីភ្នាក់ងារឪសថអឺរ៉ុប (EMA) ពិតជាបាននិយាយថា ដូសទាំងពីរនៃវ៉ាក់សាំងការពារវីរុសកូរ៉ូណាពីរដង ដូចជាដូសមកពីវ៉ាក់សាំង Pfizer, AstraZeneca និង Moderna គឺត្រូវការជាចាំបាច់ ដើម្បីការពារប្រឆាំងនឹងវីរុសបម្លែង Delta ដែលឆ្លងរាលដាលលឿន។

ក្នុងគោលបំណង ដោះស្រាយកំណើននៃការឆ្លង និងកង្វះវ៉ាក់សាំង ប្រទេសនានា កំពុងសាកល្បងថាតើ ការចាក់ដូសទី ២ផ្សេងគ្នា ពីទីមួយ អាចជម្រុញភាពស៊ាំរបស់ប្រជាជន និងអាចកាត់បន្ថយគំលាតរវាងការចាក់វ៉ាក់សាំង បានដែរឬទេ។ ទីភ្នាក់ងារឪសថអឺរ៉ុប មិនបានផ្តល់អនុសាសន៍ច្បាស់លាស់ណាមួយ ស្តីពីការផ្លាស់ប្តូរដូសវ៉ាក់សាំងនោះទេ ប៉ុន្តែបានណែនាំឲ្យប្រទេសនានា ពិចារណាលើលក្ខខណ្ឌមួយចំនួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ EMA បាននិយាយថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ និងដើម្បីបង្កើនវិសាលភាពចាក់វ៉ាក់សាំង បណ្តាប្រទេសនានា អាចសម្របខ្លួនតាមយុទ្ធសាស្ត្ររបស់ពួកគេ ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាត និងការរីករាលដាលនៃវីរុសបម្លែង និងភស្តុតាងវិវឌ្ឍន៍លើប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសបម្លែង” ។

ការសិក្សាមួយកាលពី Oxford កាលពីខែមុន បានរកឃើញថា គម្រោងលាយចម្រុះនៃវ៉ាក់សាំង Pfizer ក្នុងរយះកាលបួនសប្តាហ៍ក្រោយ បន្ទាប់ពីការចាក់ថ្នាំ AstraZeneca នឹងផ្តល់នូវការឆ្លើយតបភាពស៊ាំល្អជាងការផ្តល់ថ្នាំ AstraZeneca មួយដូសទៀត។

បើតាមអង្គការសុខភាពពិភពលោក វីរុសបម្លែង Delta នឹងក្លាយជាវីរុសបម្លែងដ៍លេចធ្លោនៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។