Social Network

ប្រទេសម៉ាឡេស៊ី បញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 Sinovac បន្ទាប់ពីការផ្គត់ផ្គង់ ត្រូវបានបញ្ចប់

 ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសខ្លួន នឹងបញ្ឈប់ការចាក់វ៉ាក់សាំង COVID-១៩ ស៊ីណូវ៉ាក់ ដែលផលិតដោយប្រទេសចិន នៅពេលដែលការផ្គត់ផ្គង់របស់វា បានចប់ ព្រោះខ្លួន មានចំនួនវ៉ាក់សាំងផ្សេងទៀត សម្រាប់កម្មវិធីចាក់វ៉ាក់សាំង គ្រប់គ្រាន់ហើយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រាប់សន្និសីទសារព័ត៌មាន រួមជាមួយមន្រ្តីក្រសួងដទៃទៀតថា យន្តការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ី នឹងត្រូវចាក់ជូនយ៉ាងច្រើន ដោយវ៉ាក់សាំង Pfizer-BioNTech mRNA តទៅមុខទៀត។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានវ៉ាក់សាំង Pfizer-BioNTech ប្រហែល ៤៥ លានដូស ដែលអាចគ្រប់គ្រាន់ចាក់ឲ្យ ៧០ % នៃចំនួនប្រជាជនខ្លួន បើប្រៀបធៀបទៅនឹងការចាក់ថ្នាំ Sinovac ១៦ លានដូស។ វ៉ាក់សាំង ប្រហែលពាក់កណ្តាលនៃ ១៦ លាន ត្រូវបានចែកចាយរួចហើយ ដូច្នេះអ្វីដែលនៅសល់ នឹងត្រូវប្រើ ដើម្បីចាក់ជាលើកទីពីរ។

កន្លងមករដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយថា ខ្លួនទទួលបានវ៉ាក់សាំង Sinovac ចំនួន ១២ លានដូស ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Pharmaniaga ដែលជាប់ទាក់ទងនឹងរដ្ឋ ដោយអនុវត្តដំណើរការបំពេញ និងបញ្ចប់លើវ៉ាក់សាំងសម្រាប់ចែកចាយក្នុងតំបន់ ការប្រកាសបញ្ឈប់ ការប្រើប្រាស់វ៉ាក់សាំងវីរុសអសកម្មរបស់ Sinovac កើតឡើងចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវីរុសកូរ៉ូណាបម្លែងថ្មី ដែលឆ្លងលឿន។

វ៉ាក់សាំងផ្សេងទៀតដែលត្រូវបានអនុម័តនៅក្នុងប្រទេសម៉ាឡេស៊ី រួមមានចង្កោមវ៉ាក់សាំង AstraZeneca, CanSino ជីវសាស្រ្តរបស់ចិន និងវ៉ាក់សាំង Janssen របស់ Johnson & Johnson។ ប្រទេសម៉ាឡេស៊ី ក៏មានផែនការនៅថ្ងៃសុក្រនេះ ដើម្បីប្រកាសការសម្រេចចិត្តរបស់ខ្លួន ថាតើត្រូវបន្ថែមវ៉ាក់សាំង Sinopharm របស់ប្រទេសចិន ឬយ៉ាងណា នេះបើតាមការផ្សាយ CNA/Reuters កាលពីថ្ងៃព្រហ-ម្សិលមិញនេះ។