Social Network

ភ្លើងឆេះព្រៃធំៗនៅអាមេរិក កើនឡើងដែលបង្ខំឱ្យមានការជម្លៀសថ្មី

ជាមួយនឹងអាកាសធាតុក្តៅ និងស្ងួត ដែលគ្របដណ្តប់លើតំបន់ភាគខាងលិចសហរដ្ឋអាមេរិកនិងកាណាដា កាលពីថ្ងៃអាទិត្យ អគ្គិភ័យ Bootleg ដ៏ធំសម្បើមនៅរដ្ឋ Oregon បានកើនឡើងជាថ្មី ហើយអាជ្ញាធរ បានបញ្ជាឲ្យមានការជម្លៀសចេញថ្មី។

ក្រុមមន្រ្តី បាននិយាយថា Bootleg ជាអគ្គិភ័យធំជាងគេក្នុងចំណោម ៨០ កន្លែង ដែលឥឡូវកំពុងឆាបឆេះនៅសហរដ្ឋអាមេរិក បានរាលដាលពេញមួយយប់ពី ២៧៤,០០០ អា ដល់ ២៩០.០០០ អា ។ មនុស្សប្រមាណ ២,០០០ នាក់ ត្រូវជម្លៀសចេញ ហើយមានមនុស្សជាច្រើន នឹងបន្តជម្លៀសកាលពីថ្ងៃអាទិត្យ។

រូបភាពផ្កាយរណបពីសេវាកម្មអាកាសធាតុជាតិ បានបង្ហាញពីផ្សែងអ័ព្ទយ៉ាងខ្លាំង ដែលហុយចេញពីអគ្គិភ័យ Bootleg នៅភាគខាងត្បូងរដ្ឋ Oregon រហូតដល់ព្រំដែនកាណាដា ចម្ងាយរាប់រយម៉ាយទៅភាគឥសាន។ ប៉ុន្តែដោយក្រុមអ្នកពន្លត់អគ្គិភ័យ មានជោគជ៍យនៅលើផ្នែកខាងលិចរបស់ប៊្លុ Bootleg ហើយការទប់ភ្លើងទាំងស្រុង បានកើនឡើងបីដង ដល់ ២២ %។

ខ្យល់បក់ខ្លាំង និងព្យុះរន្ទះ នៅតែជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្រ និយាយថា ការប្រែប្រួលអាកាសធាតុ បង្កើនភាពរាំងស្ងួត ដែលបង្កើតលក្ខខណ្ឌល្អសម្រាប់ភ្លើងឆេះរាលដាល។

អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកគាំទ្រជិត ២ ម៉ឺននាក់ កំពុងតស៊ូទប់ទល់នឹងអគ្គិភ័យ ដែលកំពុងឆាបឆេះនៅទូទាំងរដ្ឋកាគខាងលិច ដែលមានដីជាង ២,៥ លានហិចតា បានឆេះរួចហើយនៅឆ្នាំនេះ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីថ្ងៃអាទិត្យ-ម្សិលមិញ។