Social Network

ការរញ្ជួយដីទំហំ ៨.២ រិកស្ទ័រនៅឧបទ្វីប Alaska បង្កឱ្យមានការជូនដំណឹងពីរលកយក្សស៊ូណាមិ

ការរញ្ជួយដីដ៍ខ្លាំង និងរាក់ក្នុងកម្រិត ៨,២ រិកស្ទ័រ បានវាយប្រហារឧបទ្វីបAlaska កាលពីល្ងាចថ្ងៃពុធ ដែលបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិនៅរដ្ឋអាមេរិក និងបង្កើនការឃ្លាំមើលនៅទូទាំងប៉ាស៊ីហ្វិក។ មិនមានរបាយការណ៍ជាបន្ទាន់ អំពីការបាត់បង់ទ្រព្យសម្បត្តិ ឬអាយុជីវិតនោះទេ។

ស៊ីរ៉ែនព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានគេបន្លឺ នៅជិតហាង Walmart នៅក្រុង Kodiak នៃរដ្ឋ Alaska។ មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមីរបស់សហរដ្ឋអាមេរិក (NTWC) បានប្រកាសអាសន្នសម្រាប់តំបន់ភាគខាងត្បូងនៃរដ្ឋ Alaska ដែលជាឧបទ្វីបភ្នំភ្លើងខ្លួនឯង និងតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ចាប់ពីច្រកចូល Hinchinbrook ដល់ច្រកឆ្លងកាត់ Unimak ។

អភិបាលរដ្ឋអាឡាស្កា បានសរសេរថា មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់របស់រដ្ឋ បានប្រុងប្រៀប ហើយអាជ្ញាធរ កំពុងទាក់ទងសហគមន៍នៅក្នុងតំបន់ព្រមានពីរលកយក្សស៊ូណាមី។

ភូគព្ភសាស្ដ្រភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ១០ និង ១៥ នាទីយប់ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២ និង ១៥ នាទីរសៀល ថ្ងៃព្រហ.នៅសិង្ហបុរី) និងស្ថិតក្នុងជម្រៅ ៣៥ គីឡូម៉ែត្រ។

ការរញ្ជួយដីនេះ បានបន្តដោយការរញ្ជួយចំនួន ៨ ក្រោយមកទៀត នៅក្នុងតំបន់ ដោយមានការរញ្ជួយពីរ លើសកំរិត ៦.០ រ៉ិចទ័រ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃព្រហ.ម្សិលមិញ។