Social Network

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៤លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣២ម៉ឺននាក់ និងជាសះស្បើយជាង ១៨៣លាន ៩១ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០៤, ៧៨៩,៣២៣នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៣២៧,០៨៨នាក់ និងជាសះស្បើយឡើងវិញ ១៨៣,៩១៣,៩១២នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦,៨៩២,២១៥នាក់ ស្លាប់ចំនួន ៦៣៤,៦៦២នាក់ និងជាសះស្បើយចំនួន ២៩,៩៦៦,៣២១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣២,០៣៣,៣៣៣នាក់ ស្លាប់ចំនួន ៤២៩,១៨៣នាក់ និងជាសះស្បើយ ៣១,២១០, ៦២៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២០, ២១៣,៣៨៨នាក់ ស្លាប់ ៥៦៤,៨៩០នាក់ និងជាសះស្បើយ ១៩,០២២,៧២៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

ដកស្រង់ពី៖ Fresh News