Social Network

អ្នកប្រដាល់ Manny Pacquiao នឹងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នៅឆ្នាំក្រោយ

 អ្នកប្រដាល់ ដែលប្រែក្លាយទៅជាអ្នកនយោបាយហ្វីលីពីន Manny Pacquiao បានប្រកាសកាលពីថ្ងៃអាទិត្យទី ១៩ ខែកញ្ញាថា លោក នឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២២ ដោយបញ្ចប់ការស្ទង់មើលជាច្រើនខែ ថាតើអ្នកប្រដាល់ជើងចាស់រូបនេះ នឹងស្វែងរកការងារលំដាប់កំពូលរបស់ប្រទេស ឬអត់។ លោក Pacquiao បាននិយាយថា “វាដល់ពេលហើយ - យើងត្រៀមខ្លួនរួចរាល់ ដើម្បីក្រោកឈរប្រឈមមុខនឹងភាពជាអ្នកដឹកនាំ” ខណៈដែលលោក បានទទួលយកការតែងតាំងពីបក្សប្រឆាំង នៅក្នុងគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Rodrigo Duterte ។ សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយនៅក្នុងសុន្ទរកថាផ្សាយផ្ទាល់មួយថា “ខ្ញុំ ជាអ្នកប្រយុទ្ធហើយខ្ញុំ នឹងក្លាយជាអ្នកប្រដាល់ទាំងក្នុង និងក្រៅសង្វៀន” ។ ជាម្ចាស់ជើងឯកពិភពលោកទាំងប្រាំបី និងជាវីរបុរសជាទីស្រលាញ់របស់ជាតិ បានធ្វើការប្រកាសជាច្រើនសប្តាហ៍ បន្ទាប់ពីបាត់បង់នូវអ្វី ដែលអាចជាការប្រយុទ្ធអាជីពចុងក្រោយរបស់លោក ជាមួយកីឡាករគុយបា Yordenis Ugas នៅរដ្ឋ Las Vegas។ លោក Pacquiao ដែលបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ២០១០ ក្នុងនាមជាសមាជិកសភា មុនពេលជ្រើសរើសចូលព្រឹទ្ធសភា ត្រូវបានគេរំពឹងតាំងពីយូរមកថា នឹងធ្វើឱ្យមានការផ្អៀងនៃការិយាល័យខ្ពស់បំផុតរបស់ប្រទេសនេះ។ បុរសវ័យ ៤២ ឆ្នាំរូបនេះ ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងនៅក្នុងប្រទេសប្រជុំកោះមួយនេះចំពោះភាពសប្បុរស និងការជួយខ្លួនឯងពីភាពក្រីក្រ ដើម្បីក្លាយជាអ្នកប្រដាល់ដ៏អស្ចារ្យ និងមានបំផុតម្នាក់របស់ពិភពលោក។ អត្តសញ្ញាណប្រដាល់របស់លោក រួមជាមួយការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងអំពើពុករលួយ ទំនងជាប្រធានបទសំខាន់នៃយុទ្ធនាការប្រណាំងប្រជែងតំណែងប្រធានាធិបតីរបស់លោក នេះបើតាមការផ្សាយរបស់ CNA-សឹង្ហបុរី កាលពីថ្ងៃអាទិត្យ-ម្សិលមិញ។