(ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ី បានប្រហារជីវិត អ្នកទោស៧នាក់ ក្នុងនោះ រួមទាំងជនជាតិ អូស្ត្រាលីពីរនាក់ ផងដែរ តាមរយៈ ការបាញ់សម្លាប់ ជាក្រុមនៅថ្ងៃពុធនេះ ធ្វើឲ្យរដ្ឋាភិបាល អូស្ត្រាលីខឹងសម្បារ និងដកឯកអគ្គរដ្ឋទូត របស់ខ្លួន ទៅប្រទេស កំណើតវិញ ដោយសារការដាក់ទោស ដ៏ព្រៃផ្សៃនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ ។
អាជ្ញាធរបាន ប្រហារជីវិត ជនបរទេស៧នាក់ និងបុរសជនជាតិ ឥណ្ឌូនេស៊ីម្នាក់ នៅពាក់កណ្តាលអាធ្រាត នៅពន្ធនាគារ ដែលមានការរក្សា សុវត្ថិភាពខ្ពស់ លើកោះ Nusakambangan កណ្តាលប្រទេស ឥណ្ឌូនេស៊ី ដោយឡែក ស្ត្រីជាអ្នកទោស ជនជាតិហ្វីលីពីន ត្រូវបានគេទុកជីវិត ។
ឆ្លើយតបបញ្ហានេះ នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Tony Abbott បានលើកឡើងថា លោកនៅតែគោរព ចំពោះអធិបតេយ្យភាព របស់ប្រទេស ឥណ្ឌូនេស៊ី ប៉ុន្តែ អូស្ត្រាលីពិតជា ខកចិត្តចំពោះអ្វី ដែលបានកើតឡើង ហើយបញ្ហានេះ មិនអាចធ្វើដូចជា រឿងធម្មតាបានទេ ។ លោកសូមបង្ហាញ ការចូលរួមមរណទុក្ខ ជាមួយគ្រួសាររ បស់លោក Chan និង Sukumaran ដោយការដក ឯកអគ្គរដ្ឋទូត របស់អូស្ត្រាលីមកវិញ ដើម្បីធ្វើការពិគ្រោះយោបល់គ្នា ៕
ដកស្រង់ពី៖ fresh news