Social Network

ប្រទេសអូស្ត្រាលី មានកំណត់ត្រានៃការស្លាប់ដំបូងរបស់ Omicron

 ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទ (27 ធ្នូ) បានរាយការណ៍ពីការស្លាប់ដំបូង នៃវ៉ារ្យ៉ង់ Omicron ថ្មីរបស់ខ្លួន នៅរដ្ឋ New South Wales ចំពេលមានការកើនឡើងមួយទៀតនៃការឆ្លងប្រចាំថ្ងៃ ប៉ុន្តែអាជ្ញាធរ បានបដិសេធមិនដាក់កំហិតថ្មី ដោយនិយាយថា អត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅមានកម្រិតទាបនៅឡើយ។

អាជ្ញាធរ មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់ Omicron នោះទេ លើកលែងតែនិយាយថា អ្នកស្លាប់ គឺជាបុរសវ័យ 80 ឆ្នាំ ដែលមានស្ថានភាពសុខភាពជាមូលដ្ឋាន និងបានឆ្លងមេរោគនៅឯកន្លែងថែទាំមនុស្សចាស់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងស៊ីដនី។

បុរសនោះ ស្ថិតក្នុងចំណោមអ្នកស្លាប់ដោយសារ COVID-19 ចំនួនប្រាំមួយនាក់ ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសអូស្ត្រាលីកាលពីថ្ងៃមុន ដែលទាំងអស់នៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតនៃរដ្ឋ New South Wales និង Victoria ដែលជាផ្ទះសម្រាប់ជាងពាក់កណ្តាលនៃចំនួនប្រជាជន 25 លាននាក់របស់ប្រទេស។

តាមអ្នកជំនាញសុខភាព និយាយថា Omicron ហាក់ដូចជាមានការឆ្លងខ្លាំងជាង ប៉ុន្តែមានមេរោគតិចជាងប្រភេទមុននោះ បានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេស ខណះដែលអូស្រ្តាលី បានលើកលែងការរឹតបន្តឹងនៅតាមព្រំដែនក្នុងស្រុកភាគច្រើន និងបានអនុញ្ញាតឱ្យប្រជាជនអូស្ត្រាលី ត្រឡប់ពីក្រៅប្រទេស ដោយមិនចត្តាឡីស័ក ដោយនាំឱ្យចំនួនករណីឆ្លងឡើងដល់កម្រិតខ្ពស់បំផុតនៃជំងឺរាតត្បាត។

រហូតមកដល់ពេលនេះ អាជ្ញាធរអូស្ត្រាលី បានទប់ទល់នឹងការវិលត្រឡប់ទៅកាន់ការបិទខ្ទប់ប្រទេសឡើងវិញ នៅចំពោះមុខការកើនឡើងនៃចំនួនករណីឆ្លង ប៉ុន្តែបានរក្សាការរឹតបន្តឹងមួយចំនួនដដែល។

កាលពីថ្ងៃចន្ទ ជាថ្មីម្តងទៀតរដ្ឋ New South Wales បានតម្រូវឲ្យមានកាតព្វកិច្ចចូលទីកន្លែងសាធារណៈដោយប្រើលេខកូដ QR ខណៈពេលដែលរដ្ឋជាច្រើនទៀត បានតម្រូវឲ្យមានការពាក់ម៉ាស់ជាកាតព្វកិច្ចឡើងវិញនៅកន្លែងសាធារណៈបិទជិត នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។