Social Network

ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត បន្ទាប់ពីការធ្លាក់ដ៏សាហាវ

 ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ (28 ធ្នូ) ថា ប្រទេសឥណ្ឌូណេស៊ី បានដកបម្រាមលើយន្តហោះ Boeing 737 MAX ហើយ ដែលមានរយះពេល៣ឆ្នាំ បន្ទាប់ពីការធ្លាក់យន្តហោះមួយក្នុងចំណោមយន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ជាមួយនឹងការបាត់បង់មនុស្ស 189 នាក់នៅលើយន្តហោះ។

អាជ្ញាធរអាកាសចរណ៍ជុំវិញពិភពលោក បានផ្អាកយន្តហោះប្រភេទនេះជាច្រើនខែក្រោយមក បន្ទាប់ពីឧបទ្ទវហេតុដ៏សាហាវស្រដៀងគ្នានេះក្នុងខែមីនា ឆ្នាំ 2019 ពាក់ព័ន្ធនឹងយន្តហោះមួយក្នុងចំណោមយន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។

ការយល់ព្រមសម្រាប់ការត្រឡប់មកវិញរបស់យន្តហោះនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី កើតឡើងប៉ុន្មានខែ បន្ទាប់ពីយន្តហោះនេះ ត្រឡប់ទៅបម្រើការនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយបន្ទាប់ពីការដកបញ្ជាផ្អាកបន្ថែមទៀត កាលពីពេលថ្មីៗនៅក្នុងប្រទេសជាច្រើន រួមមានអូស្ត្រាលី ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី និងអេត្យូពី។

ការដកបម្រាមនេះ មានប្រសិទ្ធភាពភ្លាមៗ ហើយក្រុមហ៊ុន បានធ្វើតាមការវាយតម្លៃនៃការផ្លាស់ប្តូរប្រព័ន្ធរបស់យន្តហោះដោយនិយតករ។ ក្រុមហ៊ុនអាកាសចរណ៍ ត្រូវតែអនុវត្តតាមការណែនាំអំពីភាពសក្ដិសមនៃយន្តហោះ និងត្រួតពិនិត្យយន្តហោះរបស់ពួកគេ មុនពេលពួកគេ អាចហោះហើរ 737 MAX បានម្តងទៀត ហើយរដ្ឋាភិបាល ក៏នឹងត្រួតពិនិត្យយន្តហោះនោះផងដែរ។

ក្រុមហ៊ុន Lion Air ដែលជាកម្មសិទ្ធិឯកជន ដែលប្រតិបត្តិការយន្តហោះ 737 MAX ចំនួន 10 គ្រឿង មុនពេលការហាមឃាត់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអង្គារ។