Social Network

ប៊ុលហ្គារី បានសម្លាប់សត្វមាន់ចំនួន ៣៩,០០០ ក្បាល បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី

 អភិបាលតំបន់ Haskovo បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ (២ មករា) អាជ្ញាធរបសុពេទ្យប៊ុលហ្គារី បានចាប់ផ្តើមសម្លាប់សត្វមាន់ ជាង ៣៩,០០០ ក្បាលនៅក្នុងភូមិ Krivo Pole ភាគខាងត្បូង បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ត្រូវបានបញ្ជាក់នៅឯកសិដ្ឋានឧស្សាហកម្មចំនួនពីរនៅទីនោះ។

កសិដ្ឋានទាំងពីរ ត្រូវបានវាយប្រហារដោយជំងឺគ្រុនផ្តាសាយបក្សីប្រភេទ A ដែលជាការផ្ទុះឡើងទីពីរនៅក្នុងភូមិ ចាប់តាំងពីខែមេសា នៅពេលដែលមេមាន់ជាង 40,000 ក្បាល ត្រូវបានសម្លាប់។

ទម្រង់ធ្ងន់ធ្ងរនៃជំងឺគ្រុនផ្តាសាយបក្សី ដែលជាទូទៅគេហៅ ថាជំងឺគ្រុនផ្តាសាយបក្សី បានរីករាលដាលនៅទ្វីបអឺរ៉ុប និងអាស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជម្ងឺគ្រុនផ្តាសាយបក្សី គឺភាគច្រើននាំឲ្យស្លាប់តែសត្វបក្សីទេ។

វា មិនអាចត្រូវបានឆ្លងតាមរយៈអាហារទេ ទោះបីជាករណីឆ្លងមនុស្សមួយចំនួន បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញខាងរោគរាតត្បាតក៏ដោយ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។