Social Network

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងដ៏គួរឲ្យសង្ស័យ ចូលសមុទ្រ

 កូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់កាំជ្រួចដែលទំនងជាមីស៊ីលផ្លោង ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃពុធ ទី៥ ខែមករានេះ ដែលជាការបាញ់បង្ហោះលើកដំបូងដោយក្រុងព្យុងយ៉ាង ក្នុងដើមឆ្នាំនេះ។

ក្នុងរយៈពេលមួយទសវត្សរ៍ ចាប់តាំងពីលោក Kim Jong Un ឡើងកាន់អំណាចមក ប្រទេសកូរ៉េខាងជើង ឃើញមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងបច្ចេកវិទ្យាយោធារបស់ខ្លួន ចំពេលមានទណ្ឌកម្មពីអន្តរជាតិ។

ការបាញ់បង្ហោះអាវុធនុយក្លេអ៊ែរជាក់ស្តែងដំបូងបង្អស់របស់ប្រទេស នៅឆ្នាំ 2022 នេះ គឺបានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តអាវុធសំខាន់ៗរយៈពេលមួយឆ្នាំ បើទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគឆ្លងក៏ដោយ។

ការបាញ់បង្ហោះនេះ បានធ្វើឡើងតាមសុន្ទរកថារបស់លោក Kim កាលពីសប្តាហ៍មុន ដែលលោកបាននិយាយថា កូរ៉េខាងជើង នឹងបន្តពង្រឹងសមត្ថភាពយោធារបស់ខ្លួន។

កាលពីឆ្នាំ 2021 ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួន បានសាកល្បងដោយជោគជ័យនូវប្រភេទថ្មីនៃមីស៊ីលផ្លោងបាញ់ពីនាវាមុជទឹក កាំជ្រួចរយៈចម្ងាយឆ្ងាយ អាវុធបាញ់បង្ហោះពីរថភ្លើង និងអ្វីដែលខ្លួន បានពិពណ៌នាថា ជាក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីថ្ងៃពុធ។