ញូដេលី ៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០១៥ នេះ បានធ្វើតែស្ត សាកល្បងដោយជោគជ័យ នូវការចុះចតយន្ត ហោះចម្បាំង នៅលើផ្លូវថ្នល់ ហៃវេយ៍
ដែល គេប្រើប្រាស់សម្រាប់ តែរថយន្តល្បឿនលឿន បើកបរប៉ុណ្ណោះ ហើយការសាកល្បងដ៏ គ្រោះថ្នាក់នេះដែរ ធ្វើឡើងនៅតំបន់ជាយរដ្ឋធានី ញូដេលី ។
ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀត ដោយដកស្រង់ពី សារព័ត៌មាន ឥណ្ឌាបាន សរសេរដូច្នេះថា “យន្តហោះចម្បាំង Mirage 2000 នៃកងកម្លាំងទ័ព អាកាសឥណ្ឌា បានចុះចត ដោយជោគជ័យលើផ្លូវហៃវេយ៍ យ៉ាមូណា ដែលចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីរដ្ឋធានី កាលពីព្រឹកមិញនេះ ហើយក៏ធ្វើការហោះឡើង ចេញពីផ្លូវនោះវិញ ដោយជោគជ័យដែរ ។
” បើតាមការបញ្ជាក់ ពីផ្នែកទ័ពអាកាស ឥណ្ឌាឲ្យដឹងថា ការធ្វើតែស្តសាកល្បង បច្ចេកទេសថ្មីនេះ គឺស្ថិតក្នុងន័យបង្កើនជំនាញ ការពារជាតិ ទប់ទល់នឹងស្ថាន ការណ៍បន្ទាន់ ។ ការចុះចតលើ ផ្លូវ ដែលមិនមែនបង្កើតសម្រាប់ការចុះចត យន្តហោះនេះ ត្រូវបានយោធាទ័ព អាកាសអះអាងថា យន្តហោះចម្បាំង ត្រូវតែហោះបន្ទាប ខ្លួនមកត្រឹមរយៈកម្ពស់ ១០០ម៉ែត្រ ជាមុនសិន ទើបអាច ធ្វើការចុះចត បានដោយសុវត្ថិភាព ៕
ដកស្រងពី៖ដើមអម្ពិល