Social Network

លោក Han Duck-soo របស់កូរ៉េខាងត្បូង សង្ឃឹមត្រលប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ

គណៈកម្មាធិការអន្តរកាលប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ-ម្សិលមិញ បានតែងតាំងលោក Han Duck-soo អតីតនាយករដ្ឋមន្ត្រី ដែលមានជំនាញខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសាធារណៈ ឱ្យត្រឡប់ទៅកាន់តំណែងនោះ ដើម្បីដឹកនាំគណៈរដ្ឋមន្ត្រីនៃរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោត Yoon Suk-yeol ។

បុរសអាយុ 72 ឆ្នាំរូបនេះ គឺជានាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលរដ្ឋបាល Roh Moo-hyun ពីខែមេសា 2007 ដល់ខែកុម្ភៈ 2008 ។ លោក ចំណាយពេលជាង 40 ឆ្នាំនៅក្នុងវិស័យសាធារណៈ រួមទាំងទីភ្នាក់ងារគយ ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ។ ក្រោយមកលោក ជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីនៅកូរ៉េខាងត្បូង មិនដូប្រទេសផ្សេងមួយចំនួនទេ គឺត្រូវបានតែងតាំងដោយប្រធានាធិបតី ជាជាងត្រូវបានបោះឆ្នោត ហើយត្រូវតែអនុម័តដោយសភា។ ការតែងតាំងនេះ ធ្វើឡើង ខណៈដែលប្រធានាធិបតីជាប់ឆ្នោត Yoon មកពីគណបក្សអភិរក្សនិយមរបស់គណបក្សប្រឆាំង នឹងចូលកាន់តំណែងនៅខែក្រោយ។

លោក Yoon គឺជាអតីតអគ្គរដ្ឋអាជ្ញា ដែលមិនធ្លាប់កាន់តំណែងពីមុនមក ប៉ុន្តែបទពិសោធន៍របស់លោក Han ដែលធ្វើការលើភាគីទាំងពីរនៃការបែងចែកបក្សពួករបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរដ្ឋបាល ដែលចូលមកដល់ឆាប់ៗ ក្នុងការផ្លាស់ប្តូរអនាគតនយោបាយនៃសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី។

មុខតំណែងនេះ ភាគច្រើនជាផ្នែករដ្ឋបាល ប៉ុន្តែនាយករដ្ឋមន្ត្រី គ្រប់គ្រងក្រសួងនានា គិតគូរពីកិច្ចការរដ្ឋសំខាន់ៗ និងធ្វើសកម្មភាពជំនួសប្រធានាធិបតី ។ លោក Yoon ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការទប់ស្កាត់តម្លៃផ្ទះ និងការកើនឡើងបំណុលគ្រួសារ ចំពេលមានហានិភ័យអតិផរណា និងគម្លាតទ្រព្យសម្បត្តិ ដែលកំពុងកើនឡើង ខណៈពេលដែលលោក ក៏ប្រឈមមុខនឹងការរំខានពីការផ្គត់ផ្គង់សកល និងតម្លៃថាមពលខ្ពស់ផងដែរ។

នោះបន្ថែមលើស្ថានការណ៍ដ៏ស្មុគស្មាញសម្រាប់លោក Yoon ខណៈដែលគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Moon Jae-in ដែលកំពុងកាន់អំណាច ទទួលបានជិត 60 ភាគរយនៃអាសនៈចំនួន 295 នៅក្នុងរដ្ឋសភា នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន Reuters