Social Network

ប្រទេសហ្វាំងឡង់ ស៊ុយអែត អាចចូលរួមអង្គការណាតូបានយ៉ាងលឿន

 អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី 28 មេសា) ថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងត្រូវបានទទួលយកដោយបើកចំហ ប្រសិនបើពួកគេ សម្រេចចិត្តចូលរួមជាមួយអង្គការយោធាដែលមានប្រទេសចំនួន 30 ហើយអាចក្លាយជាសមាជិកយ៉ាងឆាប់រហ័ស។

ការកត់សម្គាល់របស់លោក Stoltenberg បានកើតឡើង នៅពេលដែលការគាំទ្រជាសាធារណៈនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត សម្រាប់សមាជិកភាពអង្គការណាតូ កើនឡើង ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសទាំងពីរ បង្ហាញថា ប្រទេសទាំងពីរ អាចនឹងដាក់ពាក្យនៅពាក់កណ្តាលខែឧសភា។

អគ្គលេខាធិការណាតូរូបនេះ មិនបានកំណត់ពេលវេលាច្បាស់លាស់ទេ ប៉ុន្តែបាននិយាយថា ប្រទេសទាំងពីរ អាចរំពឹងនឹងមានការការពារខ្លះ ប្រសិនបើរុស្ស៊ី ព្យាយាមបំភិតបំភ័យពួកគេចាប់ពីពេល ដែលការស្នើសុំសមាជិកភាពរបស់ពួកគេ ត្រូវបានធ្វើឡើង រហូតដល់ពួកគេចូលរួមជាមួយណាតូជាផ្លូវការ។

ការធានាសន្តិសុខសមូហភាពរបស់ NATO ធានាថា ប្រទេសសមាជិកទាំងអស់ ត្រូវតែផ្តល់ជំនួយសម្ព័ន្ធមិត្ត ដែលកំពុងរងការវាយប្រហារ។ លោក Stoltenberg បានបន្ថែមថា សម្ព័ន្ធមិត្តណាតូជាច្រើនឥឡូវនេះ បានសន្យា និងផ្តល់ជំនួយយោធាសរុបយ៉ាងហោចណាស់ ៨ពាន់លានដុល្លារដល់អ៊ុយក្រែន នេះបើតាមការផ្សាយរបស់ AP កាលពីថ្ងៃព្រហ.។