Social Network

រដ្ឋមន្រ្តីការបរទេសចិន ស្វែងរកទំនាក់ទំនងនៃ «យុគសម័យមាសថ្មី» ជាមួយហ្វីលីពីន

 រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី កាលពីថ្ងៃពុធ បាននិយាយថា ទីក្រុងប៉េកាំង ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារជាមួយ ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនគឺ លោក Ferdinand Marcos Jr ដើម្បីឆ្ពោះទៅបង្កើតនូវ អ្វីដែលលោកហៅថា «យុគសម័យមាសថ្មី» ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ។

លោក Wang Yi ដែលកំពុងធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ចំពេលដែលសម្ព័ន្ធមិត្តរបស់ហ្វីលីពីន គឺសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះ បាននិយាយថា ទំនាក់ទំនងនេះ "បានប្រែក្លាយទំព័រថ្មី" ជាមួយនឹងប្រធានាធិបតីជាប់បោះឆ្នោត Marcos របស់ហ្វីលីពីន។

ប្រមុខការទូតចិន បានបន្ថែមថា «យើងត្រៀមលក្ខណៈជានិច្ច ដើម្បីធ្វើសំដៅឆ្ពោះទៅទិសដៅតែមួយ ជាមួយហ្វីលីពីន ហើយក៏ត្រៀមខ្លួនជាស្រេចផងដែរ ដើម្បីរៀបចំផែនការសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង ឱ្យឆ្ពោះទៅមុខនៅក្នុងវិស័យទាំងអស់។

ខ្ញុំមានភាពជឿជាក់ថា តាមរយៈការរួមសហការគ្នារវាងភាគីទាំងពីរនឹង យើង ច្បាស់ជានឹងអាចបង្កើតនូវយុគ្គសម័យមាសថ្មី សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ»។

គួរបញ្ជាក់ថា លោក វ៉ាង យី កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ ចំពេលដែលសម្ព័ន្ធមិត្តរបស់ហ្វីលីពីន គឺសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់នេះ។ កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីហ្វីលីពីនលោក Marcos ក៏បានលើកឡើងដែរថា លោក ចង់ឱ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំង គឺលើសពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង