Social Network

ផ្ទុះការតវ៉ាជុំវិញប្រទេសឥណ្ឌូនេស៊ី ដោយសារកំណើនថ្លៃប្រេង

 មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមទីក្រុងដ៏បំផុតនានារបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ អង្គារ ដោយស្រែកទាមទារអោយរដ្ឋាភិបាល ដកចេញនូវការបង្កើនតម្លៃប្រេងបម្រុងរបស់ខ្លួន ក្នុងរយះពេល៨ឆ្នាំ ចំពេលអតិផរណា កំពុងឡើងខ្លាំង។

ក្រោមសំពាធដើម្បីគ្រប់គ្រងថវិកាថាមពលបម្រុងដែលហក់ឡើង លោកប្រធានាធិបតី Joko Widodo កាលពីថ្ងៃសៅរ បានមានប្រសាសន៍ថា លោក មានជម្រើសតិចតួច ប៉ុន្តែត្រូវតែតម្លើងតម្លៃប្រេង ប្រហែលត្រឹម៣០ភាគរយ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ២៧០លាននាក់មួយនេះ។

តម្លៃប្រេង គឺប្រហែលជាខ្ពស់ជាងឆ្នាំមុន ៣២ភាគរយ។ ការតវ៉ានានា បានកើតឡើងនៅខាងក្នុង និងជុំវិញរដ្ឋធានី Jakarta ហើយនឹងនៅតាមទីក្រុងនានា ដូចជា Surabaya, Makassar, Kendari, Aceh និង Yogyakarta, ហើយក្នុងចំណោមការតវ៉ាមួយចំនួន គឺដឹកនាំដោយក្រុមនិសិត្ស និងកម្មករ ដែលប៉ូលីស និយាយថា អាចនាំអោយមានការរីករាលដាលកាន់តែធំ នៅសប្តាហ៏នេះ។

ប៉ូលីសរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅពាសពេញរដ្ឋធានី ហ្សាកាតា និងនៅតាមស្ថានីយសាំងជាច្រើន មានការយាមកាម ដោយភ័យខ្លាចក្រុមតវវ៉ា ដែលកំពុងមានកំហឹង អាចកំណត់ជាគោលដៅពួកគេ ដោយសារតែកំណើនថ្លៃ ហើយសហជីព និយាយថា មានការប៉ះពាល់យ៉ាងខ្លាំងដល់កម្មករ និងប្រជាជនក្រីក្រភាគច្រើន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអង្គារ។