Social Network

យន្តហោះ​ស្រុក​របស់​ចិន​លេចរូ​បរាង​ឡើង​ជា លើក​ដំបូង​នៅថ្ងៃ​អាទិត្​យនេះ​

(សៀងហៃ)៖ យន្តហោះក្នុង ស្រុកដែលផលិត ឡើងដោយប្រទេស ចិន ប្រភេទ ARJ21 ត្រូវបានលេចរូប រាងឡើងជាលើកដំបូង ក្នុងថ្ងៃអាទិត្យនេះ នេះបើយោងតាមសេចក្តីរាយ ការណ៍របស់ភ្នាក់ សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

យន្តហោះដឹក អ្នកដំណើរនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន ចិនដែលមានឈ្មោះថា Commercial Aircraft Corp of China ហៅកាត់ថា COMAC មានទីស្នាក់ការ នៅក្នុងទីក្រុង សៀងហៃ ត្រូវបានបញ្ជាទិញ ដោយក្រុមហ៊ុន អាកាសចរណ៍ Chengdu ។

យន្តហោះនេះ ជាប្រភេទយន្ត ហោះម៉ាស៊ីនពីរ អាចផ្ទុកអ្នកដំណើរ បាន៩០នាក់ និងអាចហោះហើរ ក្នុងចម្ងាយ ២.២២០គីឡូម៉ែត្រ។ វាត្រូវបានគេរំពឹងថា នឹងហោះហើរតាមផ្លូវ ពីទីក្រុង Chengdu ទៅកាន់រដ្ឋធានី ប៉េកាំង និងពីទីក្រុង Chengdu ទៅកាន់ទីក្រុង សៀងហៃ។ បច្ចុប្បន្នក្រុមហ៊ុន COMAC នេះទទួលបានការ បញ្ជាទិញយន្តហោះចំនួន ៣០០គ្រឿង ពីក្រុមហ៊ុនអាកាសចរណ៍ ចំនួន ១៩ ក្នុងនោះរួមទាំងក្រុមហ៊ុន អាកាសចរណ៍ បីពីសារធារណៈ រដ្ឋCongo ផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល