Social Network

និស្សិតឥណ្ឌូណេស៊ី តវ៉ាដោយចោទថា មានការជ្រៀតជ្រែកការបោះឆ្នោត

 និស្សិត និងសកម្មជនឥណ្ឌូនេស៊ីរាប់រយនាក់ បានធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ជុំវិញអ្វីដែលពួកគេមើលឃើញថា ជាការបំពានអំណាចរបស់លោកប្រធានាធិបតី Joko Widodo ដើម្បីបំបាក់ទឹកចិត្តអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសប្តាហ៍នេះ ។

លោក Jokowi ក្នុងនាមជាអ្នកកាន់អំណាច មិនបានគាំទ្រយ៉ាងច្បាស់លាស់ណាមួយក្នុងចំណោមបេក្ខជនទាំងបីរូប ដែលកំពុងប្រជែង ដើម្បីជំនួសលោក ជាមេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកនោះទេ។

ប៉ុន្តែលោក បានបង្ហាញខ្លួនជាសាធារណៈយ៉ាងខ្លាំងជាមួយលោក Prabowo ហើយកូនប្រុសច្បងរបស់ខ្លួន ដែលកំពុងប្រជែងតំណែងជាអនុប្រធានាធិបតី។ ក្រុមនិស្សិត បានប្រមូលផ្តុំគ្នានៅទីក្រុង Yogyakarta លើកោះ Java ដោយវាយឧបករណ៍ឬស្សី និងកាន់ផ្ទាំងរូបភាព ដែលសរសេរថា "នាំលោក Jokowi និងបក្ខពួកទៅកាន់យុត្តិធម៌" ។ ការតវ៉ាមួយទៀត ត្រូវបានគ្រោងធ្វើនៅរដ្ឋធានីហ្សាការតា ដោយក្រុមសិទ្ធិមនុស្សមួយចំនួន។

សូមបញ្ជាក់ថា ការិយាល័យប្រធានាធិបតី បានបដិសេធការជ្រៀតជ្រែកផ្នែកនយោបាយដោយលោក Jokowi ហើយប៉ូលិសឥណ្ឌូណេស៊ី នឹងដាក់ពង្រាយបុគ្គលិកប្រឆាំងកុបកម្មប្រហែល 25,000 នាក់ ដើម្បីធានាសន្តិសុខ ក្នុងអំឡុង ពេលបោះឆ្នោត នេះបើតាមការផ្សាយរបស់ Reuters ។