Social Network

ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់ លោក ពូទីន កាន់តែបង្កភាពខ្វល់ខ្វាយ ដល់អ៊ុយក្រែន

ការបោះឆ្នោតនៅរុស្ស៊ីរយៈពេលបីថ្ងៃរួចមកនេះ បានបង្ហាញថា បេក្ខជនដែលឈ្នះឆ្នោត គឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដែលនឹងបន្តកាន់អំណាចរយៈពេល៦ឆ្នាំទៅមុខថែមទៀត។ តួលេខចំនួនអ្នកចេញទៅបោះឆ្នោតមានច្រើនដល់ ៧៤,២២ភាគរយ ខណៈដែលការបោះឆ្នោតឆ្នាំ ២០១៨ មាន ត្រឹមតែប្រមាណ ៦៧,៥ភាគរយតែប៉ុណ្ណោះ។

លោកវ្លាឌីមៀរ ពូទីន អាយុ ៧១ ឆ្នាំ នឹងក្លាយជាមេដឹកនាំរុស្ស៊ី ដែលកាន់អំណាចយូរជាងគេបំផុត ក្នុងរយៈពេល ជាង២០០ឆ្នាំមកនេះនៃប្រវត្តិសាស្ត្ររបស់រុស្ស៊ី។

យ៉ាងណាមិញសេចក្តីប្រកាសពីការឈ្នះភ្លូកទឹកភ្លូកដីរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត បានបង្ហាញនូវភាពត្រេកអរ ដល់ ប្រទេសមួយចំនួន ប៉ុន្តែវាជាដំណឹងមិនល្អចំពោះប្រទេសខ្លះទៀត ដែលព្យាយាមរារាំងឥទ្ធិពលរុស្ស៊ី។

គ្រា ដែលសហរដ្ឋអាមេរិក, ប្រទេសលោកខាងលិច និងអ៊ុយក្រែន បានថ្កោលទោសដំណើរការបោះឆ្នោតនោះថា មិន ត្រឹមត្រូវ និងមិនយុត្តិធម៌ នេះបើតាមការផ្សាយរបស់ Reuters ។