Social Network

គណបក្សសាធារណរដ្ឋ តែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ

 គណបក្សសាធារណរដ្ឋ កាលពីថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួនជាផ្លូវការ ដើម្បីប្រកួតប្រជែងជាមួយលោក ចូ បៃដិន ក្នុងការបោះ ឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។

ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតី ធ្វើឡើងនៅឯសមាជជាតិរបស់គណ បក្សសាធារណរដ្ឋ ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។

ការតែងតាំងនេះទៀតសោត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ពីព្រោះ ប្រតិភូរបស់បក្សសាធារណរដ្ឋភាគច្រើនលើសលុប បានសន្យាគាំទ្រលោក ត្រាំ រួចជាស្រេចទៅហើយ បន្ទាប់ ពីលោកបានឈ្នះក្នុងការបោះឆ្នោតបឋម។

សូមបញ្ជាក់ថា នៅសមាជបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានអាយុ ៧៨ឆ្នាំ ត្រូវបានទទួលស្វាគមន៍ប្រៀបដូចជាវីរបុរសម្នាក់ និងក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សសាធារណរដ្ឋ តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោក បានគេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា នេះបើតាមការផ្សាយរបស់AFP។