Social Network

យន្តហោះវាយប្រហារ ដែនអាកាស ទម្លាប់គ្រាប់បែក នៅជិតខេត្ត Fallujah សម្លាប់ក្រុម IS អស់០៤និងរបួស០៧នាក់

ហ្វាលុយចា៖ យោងតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ថា យន្តហោះវាយប្រហារ ដែនអាកាសយោធាចំរុះក្រោម ការដឹកនាំរបស់សហរដ្ឋអាម៉េរិក បានទម្លាក់គ្រាប់បែកស្រុក Shuhadad ក្នុងខេត្ត Fallujah ដែលធ្វើឲ្យក្រុមយោធា របស់រដ្ឋឥស្លាមស្លាប់ អស់ចំនួន០៤នាក់ និងរបួស០៧នាក់ ។

ប្រភពបានបញ្ជាក់ថា ការទម្លាក់គ្រាប់បែក ពីក្រុមយោធាដែនអាកាសចំរុះ របស់រដ្ឋាភិបាលអ៊ីរ៉ាក់ បានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦ ហើយប្រតិបត្តិការ នៃការវាយប្រហារនេះ នៅតែបន្តធ្វើឡើងដដែល នៅក្នុងខេត្តខាងលើ និងនៅតំបន់ Anbar ។ គេបានដឹងថា ប្រតិបត្តិការកំទេច ក្រុមរដ្ឋឥស្លាមនៅតំបន់ខាងលើ មានរយៈចម្ងាយប្រមាណ ជាង៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីបាដាដ ៕

ដកស្រង់ពី៖ ដើមអម្ពិល