Social Network

សកម្មជនសង្ស័យពាក់ព័ន្ធ ក្រុមរដ្ឋឥស្លាមប្រមាណ ១១.០០០នាក់ ត្រូវបានចាប់ខ្លួន នៅបង់ក្លាដេស

ដាកា៖ អាជ្ញាធរនៅ ក្នុងប្រទេស បង់ក្លាដេស បានធ្វើការឃាត់ខ្លួន មនុស្សជិត ១៥០នាក់ និងអ្នកពាក់ព័ន្ធ ដ៏ទៃទៀត ចំនួនជាង ១១.០០០នាក់ បន្ទាប់ពីមាន អំពើហិង្សា និងវាយប្រហារ គ្នាកើត ឡើងបណ្តាល ឲ្យស្លាប់ មនុស្សជាច្រើននាក់ កាលពីពេល កន្លងទៅនេះ ។

ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយ ព័ត៌មាននេះ ឲ្យដឹងកាលពី រាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ។ ក្រុមប៉ូលិស បាននិយាយថា ពួកគេបាន ធ្វើការឃាត់ខ្លួន មនុស្ស ១៤៥នាក់ ដែលសកម្មជនសង្ស័យ ពាក់ព័ន្ធ នឹងក្រុមរដ្ឋឥស្លាម ប្រតិបត្តិការ ចុះបង្ក្រាបនេះ បានធ្វើឡើងរយៈពេល០៤ថ្ងៃ ហើយពួក ទាំងនេះ ត្រូវបានចោទ ប្រកាន់ថា បានប្រពឹត្ត អំពើអំហិង្សា ការប្រើប្រាស់ គ្រឿងញៀន និងការប្រព្រឹត្ត ខុសច្បាប់ នៅក្នុងប្រទេស បង់ក្លាដេស ។

ប៉ូលិសក៏បាន អះអាងថា ជនសង្ស័យ ភាគច្រើន ជាសមាជិករបស់ ក្រុមរដ្ឋឥស្លាមមួយ ឈ្មោះថា Jama'atul Mujahedin ដែលឲក្រុមនេះ នៅក្នុងប្រទេស បង់ក្លាដេស ។ ប៉ុន្តែបើតាមការ លើកឡើង របស់គណបក្ស ប្រឆំាង នៅក្នុងប្រទេស បង់ក្លាដេស គឺគណបក្ស ជាតិនិយម បង់ក្លាដេស ហៅកាត់ (BNP) បានបញ្ជាក់យ៉ាង ដូច្នេះថា ការបង្ក្រាប និងចាប់ខ្លួននេះ សុទ្ធតែជាសកម្ម ជន និងជាថ្នាក់ដឹកនាំ រួម ទាំងកម្មករ ដែលជាសមាជិក សមាជិកា របស់ពួកគេ តែប៉ុណ្ណោះ ។

គណបក្សនេះ បានលើកឡើងទៀតថា ក្នុងនោះមាន ថ្នាក់ដឹកនាំ ដែលជាសកម្មជន របស់បក្ស ប្រមាណ ២.១០០នាក់ រួមទាំងសកម្មជន ត្រូវបានចាប់ខ្លួន ៕

ដកស្រង់ពី៖ដើមអម្ពិល