Social Network

មូលដ្ឋានទ័ពជើងទឹក បុរាណរបស់ក្រិក រាប់ពាន់ឆ្នាំ មុនអាចផ្ទុកនាវា ចម្បាំងបានរាប់រយគ្រឿង អស់រយះកាលរាប់ពាន់ឆ្នាំ

អ្នកស្រាវជ្រាវ បានបញ្ជាក់ថា ផែដ៏មមាញឺក បំផុតមួយ នៅក្បែរនឹង ទីក្រុងអាតែន ប្រទេសក្រិក គឺជាអគារ ដ៏ធំអស្ចារ្យ ដែលអាច មានលទ្ធភាព ក្នុងការផ្ទុកនៅនាវា ចម្បាំងរាប់ រយគ្រឿង ដែលគេបាន ជឿជាក់ថា គឺជាផ្នែកមួយ នៃជ័យជំនះ នៃប្រទេសក្រិក ទៅលើ អាណាចក្រ Persian កាលពីសម័យនោះ ។

នាវាចម្បាំង ជាច្រើនកន្លែង ដែលមានឈ្មោះTriremes ដែលប្រើប្រាស់ ចែវអ៊ុដល់ទៅ៣ជូរ ត្រូវបានគេរក ឃើញបន្ទាប់ពី វាបានកប់ នៅក្រោមទឹក អស់រយះពេលយ៉ាងយូរ ។ ក្រុមអ្នកមុជទឹក បានចំណាយ ពេលជិតមួយ ទស្សវត្សដើម្បី ធ្វើការគាស់ កកាយតំបន់ នោះដែល ត្រូវបានគេហៅថា ជារោងសម្រាប់ការ ទុកដាក់នាវាចម្បាំងនានា ។ រោងដែលត្រូវ បានគេប្រើប្រាស់សម្រាប់ ការផលិតនិងផ្ទុក នាវាចម្បាំងទាំងនោះ មានកំពស់ចាប់ពី ៧ទៅ៨ម៉ែត្រ ហើយមានប្រវែង ទៅដល់៥០ម៉ែត្រ ហើយក្រុមអ្នកមុជទឹក បានធ្វើការស្វែងរកឃើញនូវ រោងធំៗទាំងអស់ មានទៅដល់ ៦កន្លែង ៕

ដកស្រង់ពី៖ដើមអម្ពិល