Social Network

លោក Kerry ធ្វើ​ដំណើរ​ទៅ​​ក្រុង​ព្រុចសែលនិង​ក្រុង​ឡុងដ៏ក្រោយពី​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប

រដ្ឋមន្ត្រី ការបរទេស អាមេរិក លោក John Kerry បានធ្វើ ទស្សនកិច្ច នៅក្រុងព្រុចសែល និង ក្រុងឡុងដ៏ នៅថ្ងៃច័ន្ទ។

នេះគឺជា ទស្សនកិច្ចរបស់ មន្ត្រីជាន់ខ្ពស់ អាមេរិកដំបូងគេ ទៅកាន់ រាជធានីនៃ ចក្រភពអង់គ្លេស ចាប់តាំងពី ការបោះឆ្នោត ប្រជាមតិ របស់អង់គ្លេស កាលពីសប្តាហ៍មុន ដើម្បីដកខ្លួនចេញ ពីសមាកជិកភាពនៃ សហភាពអឺរ៉ុប។ ការដកខ្លួន របស់អង់គ្លេស ចេញពី សហភាពអឺរ៉ុបនោះ បង្កឲ្យមាន ការព្រួយបារម្ភ យ៉ាងខ្លាំងនៅក្នុង រដ្ឋធានី វ៉ាស៊ីនតោន។

មន្ត្រីអាមេរិក និយាយថា លោក ឃែរី ដែលបានបន្ថែម គោលដៅ ទស្សនកិច្ចនៅ រាជធានីទាំងពីរ ក្នុងនាទីចុងក្រោយ នៅពេលដែលលោក គ្រោងធ្វើ ទស្សនកិច្ច នៅទីក្រុងរ៉ូមនោះ នឹងសម្ដែង ការគាំទ្ររបស់អាមេរិក ចំពោះប្រទេសអង់គ្លេស ហើយនឹង គូសបញ្ជាក់ពីសារៈសំខាន់ របស់សមាជិក ដទៃទៀត ដែលស្ថិតនៅក្នុង ប្លុកអឺរ៉ុប។ លោក ឃែរី បានមាន ប្រសាសន៍កាល ពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក សោកស្តាយ ចំពោះការបោះឆ្នោត ដកខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប ដែលគេហៅកាត់ថា Brexit នេះ។

ប៉ុន្តែ លោក ឃែរី បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹង បន្តទំនាក់ទំនង ដ៏ជិតស្និទ្ធ នឹងគ្នា ជាមួយប្លុកដែលនឹងមាន សមាជិកតែ ២៧ប្រទេស នៅពេលឆាប់ៗ ខាងមុខនេះ។ ការថ្លែងរបស់លោក ឃែរី នៅរាជធានីព្រុចសែល កើតឡើង ខណៈភាពច្របូកច្របល់ ដែលក្រុមអ្នកការទូតកំពូលៗ រួមទាំង មេដឹកនាំនៃប្រទេសធំៗ នៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ បារាំង និង អ៊ីតាលី ជាដើម បានជួបប្រជុំគ្នា ដើម្បីពិភាក្សាពី វិធានការ ដែលត្រូវ ធ្វើបន្តទៀត ក្រោយពីប្រទេសអង់គ្លេស ដកខ្លួន ចេញពី សហភាពអឺរ៉ុប ហើយនោះ៕

ដកស្រង់ពី៖ VOA