Social Network

មនុស្ស​១២​នាក់​បាត់​ខ្លួន​ បន្ទាប់​ពីទូក​មួយ​គ្រឿង​ក្រឡាប់​លិច​នៅ​ឥណ្ឌូនេស៊ី

អាជ្ញាធរ ឥណ្ឌូនេស៊ី បាននិយាយថា មនុស្ស១២នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿង បានក្រឡាប់លិច នៅពេលជួបព្យុះ នៅក្នុងសមុទ្រ ភាគខាងកើតខេត្តប៉ាពួ។

នេះដោយយោងតាម សេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក Albert Wenno មន្ត្រីស្វែងរក និង ជួយសង្គ្រោះ បាននិយាយ ថាទូកមួយគ្រឿង បានធ្វើដំណើរ ពីកោះ Biak ទៅកោះ Numfor កាលពី ថ្ងៃអាទិត្យកន្លងមកនៅពេលវាក្រឡាប់។មន្ត្រីរូបនេះ និយាយថា ទូកនោះ ផ្ទុកនាវិក៦នាក់ និងអ្នកដំណើរ៧នាក់ នៅពេលវា ជួបគ្រោះថ្នាក់ ក្រឡាប់ ដោយសារ អាកាសធាតុ អាក្រក់ ។ ប៉ុន្តែមនុស្សម្នាក់ អាចរួចផុតជីវិត ដោយបានហែល មកដល់ច្រាំង។ប្រជាជន ឥណ្ឌូនេស៊ី ចំនួន២៥៥លាននាក់ ពឹងផ្អែកយ៉ាងខ្លាំង ទៅលើការធ្វើដំណើរ តាមទូក សម្រាប់ឆ្លង ពីកោះមួយទៅកោះមួយទៀត ប៉ុន្តែប្រទេសនេះ ពុំមាន ប្រព័ន្ធសុវត្ថិភាព តាមផ្លូវទឹកនោះឡើយ៕

ដកស្រង់ពី៖ VOD