Social Network

២.៣,៥ពាន់លានដុល្លារ ទឹកប្រាក់ សម្រាប់គម្រោងការ​ សាងសង់ សណ្ឋាគារធំបំផុត របស់ពិភពលោក មានបន្ទប់គេង ១០០០០បន្ទប់ និងភោជនីយដ្ឋាន ៧០កន្លែង

Abraj Kudai គម្រោងការយក្សមួយ របស់ប្រទេស អារ៉ាប៊ីសៅអូឌីត ក្នុងការកសាងនូវ សណ្ឋាគារដ៏ធំ បំផុតរបស់ពិភពលោក (តាមចំនួនបន្ទប់)នៅក្នុងតំបន់ Mecca ប្រហែលជានឹងទទួលបរាជ័យ ក្នុងការ បញ្ចប់វាត្រឹមឆ្នាំ២០១៧ខាងមុខ។

ជាសណ្ឋាគារដែល នឹងប្រើប្រាស់ទឹកប្រាក់ ប្រមាណជា៣,៥ពាន់ លានដុល្លារនិង មានបន្ទប់គេងសរុប ដល់ទៅ១០០០០បន្ទប់ និងភោជនីយដ្ឋាន៧០កន្លែង ផងដែរ។មូលហេតុចំបង នៃការយឺតយ៉ាវក្នុងការបញ្ចប់គម្រោងដ៏ធំមួយនេះ ត្រូវបានគេមើលឃើញថា គឺបណ្តាលមកពីការធ្លាក់ចុះ នៃតម្លៃប្រេងកាលពីឆ្នាំទៅ ដែលវាពិតណាស់បានធ្វើឲ្យ សេដ្ឋកិច្ចរបស់ ប្រទេសអារ៉ាប់មួយនឹងមានបញ្ហាមួយចំនួន។

ជាម្ចាស់នៃគម្រោងដ៏ធំមួយនេះនឹង ក៏ជាម្ចាស់ក្រុមហ៊ុន សាងសង់ដែល ធំបំផុតរបស់ប្រទេស The Saudi Binladin Group(SBL) បាននិយាយនៅពេល រដ្ឋាភិបាលកំពុង ជួបប្រទះនូវបញ្ហា ប្រេងធ្លាក់ចុះនោះ រដ្ឋាភិបាល បានបង្ហាញពីជំហរ ចង់ផ្អាកដំណើរការ គម្រោងមួយនេះសិននោះក្រុមហ៊ុន បានទទួលរងឥទ្ធិពលអវិជ្ជមានជាច្រើន។

កាលពីឆ្នាំទៅគម្រោងការ Abraj Kudai បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មនុស្សគ្រប់គ្នា ដោយសារតែមូលហេតុ ជាច្រើនហើយមួយ ក្នុងចំណោមនោះ គឺវានឹងក្លាយទៅជាសណ្ឋាគារ ដ៏ធំបំផុត របស់ពិភពលោកថ្មីមួយ ឈរនៅពីលើម្ចាស់ឯកទក្តកម្មចាស់សណ្ឋាគារនៅម៉ាឡេស៊ី ដែលមានចំនួន បន្ទប់ត្រឹមតែ៧៣៥១បន្ទប់ប៉ុណ្ណោះ៕

ដកស្រង់ពី៖ ដើមអម្ពិល