Social Network

រឿងពិត បុរសហូឡង់ស្មោះស្នេហ៍ ដេកនៅព្រលាន យន្តហោះចិន ១០ថ្ងៃ រង់ចាំគូរស្នេហ៍ អនឡាញ រហូតធ្លាក់ខ្លួនឈឺ

ចិន៖ លោក Alexander Pieter Cirk បុរសហូឡង់ ស្មោះស្នេហ៍ ត្រូវខូចចិត្តយំ សោកបោកខ្លួន នៅអាកាស យានដ្ឋាន Changsha Huanghua International Airport ក្រោមពីខិតខំ ធ្វើដំណើរ តាមយន្តហោះ ពីប្រទេស កំណើរខ្លួន មកកាន់ប្រទេសចិន ដើម្បីធ្វើឲ្យ មិត្តស្រី កំណាន់ចិត្ត អនឡាញវ័យ ២៦ឆ្នាំ របស់ខ្លួនភ្ញាក់ផ្អើល ។

ដោយឆ្អែត ចិត្តនឹងការ នៅឆ្ងាយពីគ្នា ដល់ទៅ ៤.៥០០គីឡូម៉ែត្រ លោក Cirk នៅទីបំផុត បានសម្រេចចិត្ត ស្នើរទិដ្ឋាការ ធ្វើដំណើរមក ប្រទេសចិន តែនៅពេលមកដល់ មិនបាន ឃើញមិត្តស្រី ដែលធ្លាប់ជួបគ្នា តែលើអនឡាញ ដែលមាននាម ត្រកូលថា Zhang មកទទួលខ្លួននោះទេ ។

ប៉ុន្តែទោះ ជាយ៉ាងណា ក៏ដោយ បុរសស្មោះ ស្នេហ៍រូបនេះ នៅតែចិញ្ចឹម ក្តីសង្ឃឹមក្នុងចិត្ត និងសម្រេចចិត្ត បោះទីតាំង ដេកសម្រាក នៅក្នុង ព្រលានយន្តហោះ ដើម្បីរង់ចាំ ដោយលើកទឹកចិត្ត ខ្លួនឯងថា ក្តីស្នេហ៍ របស់ខ្លួន នៅទីបំផុត នឹងផុសចេញ ជារូបរាងពិត ។ តែសំណាងអាក្រក់ អ្វីដែលគាត់គិត មិនបានចេញ ជាផ្លែផ្កា បែរជាខ្លួនឯង ដែលជាអ្នករង់ចាំ អស់រយៈពេល ១០ថ្ងៃ យ៉ាងអត់ធ្មត់ នៅព្រលាន យន្តហោះ ក៏ខ្សត់ខ្សោយខ្សោះ អស់កម្លាំង រហូតធ្លាក់ខ្លួនឈឺ ចូលពេទ្យ ។

ចំណែកគូរស្នេហ៍ កំណាន់ចិត្ត របស់គាត់ បានចេញ មុខបកស្រាយ នៅពេលដែល ដឹងថាគាត់ឈឺ ដោយពន្យល់ប្រាប់ ទូរទស្សន៍ Hunan TV ថា ខ្លួនបានឃើញ Cirk ផ្ញើព័ត៌មាន ការហោះហើរ ឲ្យតែនាងមិនបាន យល់អត្ថន័យ រូបភាពនោះទេ ព្រោះពីមុន ពួកគេបាន សម្រេចចិត្តថា នឹងជួបគ្នានៅ រយៈពេលមួយឆ្នាំទៀត តែគាត់បែរជា មកលឿនយ៉ាងនេះ ។

នាងបាន បន្ថែមទៀតថា នាងមិនអាច មកជួប Cirk បានទេ នៅពេលដែលគាត់ មកដល់ព្រលាន យន្តហោះ Changsha ព្រោះនាងបាន ចេញទៅក្រៅ ទីក្រុងបាត់ ទៅហើយ គឺត្រូវទទួលការវះកាត់ កែសម្ផស្សនៅ Zhengzhou ខេត្ត យូណាន និងបានអះអាងថា ខ្លួននឹងនៅតែរក្សាទំនាក់ទំនងដ៏ល្អ ជាមួយនឹង Cirk តទៅទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល