Social Network

អាមេរិកបើកការ វាយប្រហារ តាមអាកាសសាជាថ្មី ទៅលើក្រុមIS នៅក្នុងប្រទេស លីប៊ី

បរទេសៈ ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចេញផ្សាយ ព័ត៌មាននៅថ្ងៃអង្គារទី២ ខែសីហាឆ្នាំំ២០១៦នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបាន បើកការវាយប្រហារ តាមអាកាសមួយសាជាថ្មីម្តងទៀត ទៅលើទីតាំងនៃក្រុមជ្រុល និយមរដ្ឋឥស្លាម ដែលស្ថិតនៅក្នុង ប្រទេសលីប៊ី ។

មន្ទីរប៉ង់តាហ្គោន បាននិយាយថា ការវាយប្រហារ លើកនេះដោយសារតែ មានការស្នើរសុំពី រដ្ឋាភិបាលលីប៊ី ដែលមានការឧបត្ថម្ភ គាំទ្រពីក្រោយដោយអង្គការ សហប្រជាជាតិហៅកាត់ថា យូអិន ហើយដែលគោលដៅសំខាន់នោះ គឺទីក្រុងផែSirte ដែលជាកន្លែងកាន់កាប់ យ៉ាងរឹងម៉ាំដោយ ក្រុមរដ្ឋឥស្លាម ។

នេះការវាយប្រហារ តាមអាកាសជាលើកទី១ ហើយដែលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលឯកតោភាគី របស់លីប៊ីបានធ្វើការរួមគ្នា ដោយអាមេរិកធ្លាប់បានបើកការ វាយប្រហារ២ដងមកហើយ តាមផ្លូវអាកាសមកលើ ក្រុមរដ្ឋឥស្លាមដែលមាន វត្តមានក្នុងប្រទេសលីប៊ី កាលពីខែកុម្ភៈ និងវិច្ឆិកាកន្លងទៅ ៕

ដកស្រង់ពី៖ ដើមអម្ពិល