Social Network

ឥណ្ឌូនេស៊ី នឹងពន្លិចទូកនេសាទ ខុសច្បាប់៧១ទូក ដែលចាប់ទៅក្នុងសមុទ្រ

ហ្សាការតា ៖ ប្រទេស ឥណ្ឌូនេស៊ី បានប្រកាសថា នៅក្នុងខែនេះ នឹងពន្លិចទូកនេសាទ បរទេសដែល ចូលមកនេសាទ ក្នុងដែនទឹករបស់ ខ្លួនដោយខុសច្បាប់ ចំនួន ៧១ទូក នៅចំថ្ងៃបុណ្យ ឯករាជ្យ របស់ខ្លួន ។

យោងតាម សារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹង ដោយផ្អែកតាម ការលើកឡើង របស់រដ្ឋមន្រ្តីម្នាក់ របស់ឥណ្ឌូ នេស៊ីថា នេះជាយុទ្ធនា ការមួយ ដើម្បីបង្កើន ការទប់ស្កាត់ ការនេសាទខុសច្បាប់ នៅក្នុងដែនទឹក ឥណ្ឌូនេស៊ី ។ប្រទេសដែលមាន ប្រជុំកោះធំជាងគេ នៅក្នុងពិភពលោក មួយនេះ កំពុងស្វែងរក វិធីដើម្បីបញ្ឈប់ ការនេសាទ ខុសច្បាប់ ពីសំណាក់ ទូកបរទេស នៅក្នុងបូរណ ភាពទឹកដី របស់ខ្លួន ហើយបញ្ហា នេសាទខុសច្បាប់ ពីសំណាក់ ទូកបរទេសនេះ បើតាម ប្រធានាធិបតី លោក ចូកូ វីដូដូ បានអះអាងថា ឥណ្ឌូនេស៊ី ខាតបង់សេដ្ឋកិច្ច រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ដោយសារការ លួចនេសាទ ខុសច្បាប់នេះ ។

រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី បានពន្លិច ទូកនេសាទ នេសាទខុសច្បាប់ចូលក្នុង សមុទ្រចំនួន ១៧៦ទូកហើយ ចាប់តំាងពី លោកប្រធានាធិបតី វីដូដូ ចូលកាន់តំណែង កាលពីឆ្នាំ២០១៤ ហើយនេះ វិធានការក្តៅដ៏អស្ចារ្យ មួយដែលបង្ហាញ ជាសាធារណៈផងដែរ ។

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីជលផល ឥណ្ឌូនេស៊ីគឺ លោក Susi Pudjiastuti ដែលបានដឹកនាំ យុទ្ធនាការ បង្ក្រាបបាននិយាយថា ទូកនេសាទ បរទេសខុសច្បាប់ រហូតដល់ ៧១ទូក នឹងត្រូវពន្លិច ចូលក្នុងសមុទ្រ នៅថ្ងៃទី១៧ ខែសីហានេះ ដែលចំនឹងថ្ងៃ បុណ្យឯករាជ្យជាតិ លើកទី៧១ឆ្នាំ របស់ឥណ្ឌូនេ ស៊ីផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល