Social Network

ការបំផ្ទុះនៅប្រ៊ុចស៊ែល៖ គ្រាប់បែកមួយគ្រាប់ ត្រូវបានបំផ្ទុះឡើង នៅក្នុងមន្ទីរពិសោធន៍ បទឧក្រិដ្ឋ​ តែមិនមាននរណាម្នាក់ រងគ្រោះនោះទេ

 ប្រ៊ុចសែល៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ថា មានករណីបំផ្ទុះគ្រាប់បែក ចំនួន១គ្រាប់ នៅក្នុងមន្ទីរពិសោធន៍បទឧក្រិដ្ឋ មួយកន្លែង នៅក្រុងប៊្រុចស៊ែល ប្រទេសអេហ្ស៊ីប ប៉ុន្តែមិនមានសេចក្តីរាយការណ៍ ណាមួយថា មានអ្នករងរបួស ឬស្លាប់ ដោយសារការបំផ្ទុះគ្រាប់ នេះនៅឡើយទេ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានឲ្យដឹង យ៉ាងដូច្នេះ ។ យោងតាមសេចក្តីរាយការណ៍ ពីព័ត៌មាន RTL នៅក្នុងប្រទេសប៊ែលហ្ស៊ិក បានឲ្យដឹងថា ការបំផ្ទុះបានធ្វើឡើង ក្នុងរយៈពេលខ្លី គឺនៅមុនម៉ោង ២និង៣០នាទី ម៉ោងក្នុងតំបន់ ដោយមានរថយន្តមួយគ្រឿង បានបើកបុករះរបង ច្រកចូលឬទាំងបី ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនសង្ស័យទំនងជាមានគ្នា "ម្នាក់ ឬលើសនេះ" ដែលបានបំផ្លោងគ្រាប់បែក មួយគ្រាប់ឲ្យផ្ទុះឡើង នៅជិតមន្ទីរពិសោធន៍ ។ គួររំលឹកថា នៅក្នុងខែមីនា កន្លងទៅនេះ ប៊ែលហ្ស៊ិក នៅក្រុងប្រ៊ុចស៊ែលតែម្តង គឺមានការបំផ្ទុះគ្រាប់បែក នៅឯព្រលានយន្តហោះ និងនៅស្ថានីយ Metro បណ្តាលឲ្យស្លាប់មនុស្ស អស់៣២នាក់ ហើយប្រទេសប៊ែលហ្ស៊ិក ក៏បានដាក់ការប្រុងប្រយ័ត្ននៅឡើយ បន្ទាប់ពីមានការវាយប្រហារ នោះកើតឡើង ៕

ដកស្រង់ពី៖ ដើមអម្ពិល