Social Network

ជម្លោះនៅស៊ីរី៖ អាមេរិក "រុស្ស៊ីត្រូវទទួលខុសត្រូវ" ចំពោះការវាយប្រហារ ទៅលើក្បួនរថយន្ត UN ដែលបណ្តាលឲ្យ ស្លាប់មនុស្សជាច្រើននាក់

អាមេរិក៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ថា សហរដ្ឋអាមេរិក បានបញ្ជាក់ថា រុស្ស៊ី ជាអ្នកដែលទទួលខុសត្រូវ ក្នុងការវាយប្រហារទៅលើ ក្រុមក្បូនរថយន្តដឹកជំនួយ របស់អង្គការសហប្រជាជាតិ ដែលបានសម្លាប់មនុស្ស អស់ជាច្រើននាក់ កាលពីថ្ងៃចន្ទ នៅក្រុងអាឡេប៉ូ ។

សេតវិមាន បានហៅការវាយប្រហារ នេះថា វាគឺជា "សោកនាដកម្មមួយដ៏ធំ ចំពោះក្រុមមនុស្សធម៌ទាំងនោះ" ។ ទន្ទឹមនឹងនេះដែរ មន្ត្រីសហរដ្ឋអាមេរិក បានប្រាប់ដល់ប៊ីប៊ីស៊ី ថា យន្តហោះទម្លាក់គ្រាប់ វាយប្រហារដែនអាកាស ចំនួន២គ្រឿង របស់រុស្ស៊ី បានទទួលខុសត្រូវ ចំពោះរឿងនេះ ។

ចំណែករុស្ស៊ី វិញ បានប្រកែក ដាច់អហ័ង្កាការ អ្វីដែលពាក់ព័ន្ធ នឹងយន្តហោះរបស់ខ្លួន ឬរបស់ស៊ីរី ហើយបាននិយាយថា គ្រោះថ្នាក់នេះ កើតចេញពីការបាញ់ប្រហារ ពីក្រោមនោះទេ ហើយមិន មែនដោយយន្តហោះ វាយប្រហារ ដែនអាកាស នោះឡើយ ៕

ដកស្រង់ពី៖ ដើមអម្ពិល