បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃអង្គារ បានប្រាប់ទៅ ប្រធានាធិបតី អាម៉េរិកថា ទៅនរកទៅ! ហើយថា សហរដ្ឋអាម៉េរិក បដិសេធមិន លក់អាវុធឲ្យហ្វីលីពីន លោកមិន ខ្វល់ឡើយ ដោយសារ តែមានរុស្ស៊ី និងប្រទេសចិន រីករាយនឹងផ្តល់ឲ្យ ។
បើតាមសារព័ត៌មាន បរទេស ចេញផ្សាយនៅយប់ ថ្ងៃទី០៤ ខែតុលាថា នៅក្នុងការនិយាយ វាយប្រហារជាថ្មី របស់លោក ឌូទ័រតេ គឺលោកថា លោកនឹងរៀបចំ គោលនយោបាយ ការបរទេសឡើងវិញ ដោយសារ តែអាម៉េរិក គឺបានបរាជ័យ រួចទៅហើយ ជាមួយហ្វីលីពីន ហើយថា ចំណុចមួយចំនួន « ខ្ញុំនឹងកាត់ផ្តាច់ ជាមួយអាម៉េរិក » ។
ប៉ុន្តែគេនៅមិនទាន់ ច្បាស់នៅឡើយទេ ថា តើន័យកាត់ផ្តាច់ របស់លោកជាអ្វី ឲ្យពិតប្រាកដនៅ ឡើយទេ ។ ជាមួយគ្នានោះដែរ អំឡុងពេលសុន្ទរកថា នៅទីក្រុង ម៉ានីល លោក ឌូទ័រតេនិយាយថា សហរដ្ឋអាម៉េរិក មិនចង់លក់មីស៊ីល និងអាវុធផ្សេង ទៀតឲ្យហ្វីលីពីន ប៉ុន្តែរុស្ស៊ី និងចិន បានប្រាប់លោកថា ពួកគេអាចផ្តល់ ឲ្យបានយ៉ាងងាយ ៕
ដកស្រង់ពី៖ដើមអម្ពិល