Social Network

តួកគីបណ្តេញមន្ត្រីប៉ូលីសបន្ថែម ១៣០០០នាក់ទៀត ដែលមានការពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារ

បរទេស: ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចេញ ផ្សាយព័ត៌មាន កាលពីថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ បានឲ្យដឹងថា ប្រទេសតួកគី បានសម្រេចចិត្ត ធ្វើការបណ្តេញ ចេញនូវមន្ត្រីប៉ូលីស ប្រមាណជា ១៣០០០នាក់ ដែលមាន ការពាក់ព័ន្ធទៅនឹង ការវាយប្រហារ ដោយរដ្ឋប្រហារ ដែលទទួលការបរាជ័យ ពីលើកមុន ។

ចំនួនចុងក្រោយនេះ បានធ្វើឲ្យមនុស្សសរុប ដែលត្រូវបានរដ្ឋាភិបាល បណ្តេញចេញ ពីការងាររដ្ឋ មានទៅដល់ជាង ១០០០០០នាក់ ហើយចាប់តាំពី ក្រោយពេលដែលរដ្ឋប្រហារ ដែលបានធ្វើឡើង ទទួលបរាជ័យ កាលពីខែកក្កដា កន្លងទៅ ។ បើទោះបីជាយ៉ាង ណាក្តីលោក Fethullah Gulen ដែលត្រូវបាន តួកគីចាប់ខ្លួន និងចោទប្រកាន់ថា ជាមេគំនិតរៀបចំ រដ្ឋប្រហារលើកនេះ បានធ្វើការបដិសេធ ទៅលើការចោទនេះ ហើយនិយាយថា ក្រុមខ្លួននិង ក្រុមអ្នកគាំទ្រ មិនបានមានគំនិត ក្នុងការធ្វើផែនការ នេះឡើយ ៕

ដកស្រង់ពី៖ដើមអម្ពិល