Social Network

សាហាវមែន! រន្ទះបាញ់ម្តងងាប់រមាំងជាង៣០០ក្បាល ក្នុងពេលតែមួយនៅណវេយ

វាបានក្លាយទៅជា គ្រោះថ្នាក់ធម្មជាតិមួយ ដែលមិនធ្លាប់ ត្រូវបានគេ ជួបប្រទះឡើយ នៅពេលដែល សាកសពសត្វរមាំង ជាច្រើនរយក្បាល បានដេកងាប់នៅក្បែរគ្នា នៅក្នុងតំបន់មួយ នៅក្នុងប្រទេសណវេយ ហើយវាត្រូវបាន ជឿជាក់ថា បានបង្កឡើងដោយ សារគ្រោះថ្នាក់ រន្ទះបាញ់ ។ 

ហេតុការណ៍ ទើបតែបានកើតឡើង នៅពេលថ្មីៗនេះ ហើយ វាបានកើតឡើងនៅលើភ្នំ Hardangervidda ដែលតាមរយៈ ភស្តុតាង បានបង្ហាញឲ្យឃើញថា មានសាកសព សត្វរមាំង ដល់ទៅ ៣២៣ក្បាល ព្រមទាំងសត្វមេគោ ៧០ក្បាលផង បានដេកងាប់ នៅក្បែរគ្នា នៅលើភ្នំនោះ ។ អ្នកយកព័ត៌មាន និងប្រជាជន ក្នុងតំបន់ បាននិយាយថា វាមិនមែនជាធម្មតាទេ នៅពេលដែលរន្ទះបាញ់ តែម្តងអាចសម្លាប់ សត្វជាច្រើនរយក្បាល ក្នុងពេលដំណើរ គ្នាបែបនេះ ប៉ុន្តែគេបានអះអាងថា ជាធម្មតាសត្វទាំងនោះ តែងតែឈរ នៅក្បែរគ្នា នៅពេលដែលមាន អាកាសធាតុ អាក្រក់នានា កើតឡើង ៕

ដកស្រង់ពី៖ដើមអម្ពិល