Social Network

ប្រធានាធិបតីហ្វីលីពីន គំរាមកាត់ផ្តាច់ទំនាក់ទំនងជាមួយអាម៉េរិក

ម៉ានីល៖ ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃអង្គារ ទី០៤ បាននិយាយថា លោកនឹងកាត់ផ្តាច់ ទំនាក់ទំនង ជាមួយសហរដ្ឋអាម៉េរិក នៅពេលបញ្ចប់ណាមួយ ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក ឌូទ័រតេ ក្នុងសុន្ទរកថា នៅសហគមន៍ជ្វីហ្វ ក្នុងទីក្រុង ម៉ាកាទីថា « ខ្ញុំនឹងកំណត់ រចនាសម្ព័ន្ធឡើងវិញ នៃគោលនយោបាយ ការបរទេសរបស់ខ្ញុំ » ។

 លោកបន្ថែមថា « នៅពេលបញ្ចប់ ណាមួយ ខ្ញុំនឹងកាត់ផ្តាច់ចេញពី អាម៉េរិក ខ្ញុំនឹងគួរតែ ទៅជាមួយរុស្ស៊ី ឬចិន វិញប្រសើរជាង » ។ សូមជំរាបផងដែរថា ប្រធានាធិបតី ហ្វីលីពីន លោក ឌូទ័រតេ កាលពីចុងសប្តាហ៍មុន ក៏បានលើកឡើងថា លោកនឹងពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀង ផ្នែកសន្តិសុខជាមួយ នឹងសហរដ្ឋអាម៉េរិក ក្នុងនោះ គឺមានកិច្ចព្រមព្រៀង សហប្រតិបត្តិការ ធ្វើឲ្យប្រសើរឡើង វិស័យការពារជាតិ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៤ ផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល