Social Network

ជម្លោះនៅស៊ីរី: រុស្សីបញ្ជូនប្រព័ន្ធការពារមីស៊ីស ទៅកាន់មូលដ្ឋានទ័ពនៅស៊ីរីបន្ថែមទៀត

បរទេស: ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចេញ ផ្សាយព័ត៌មាន នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រទេសរុស្សី បានប្រកាស បញ្ចូនបន្ថែម នូវប្រព័ន្ធការពារ មីស៊ីល ប្រភេទ S-300 ទៅកាន់មូលដ្ឋាន ទ័ពជើងទឹក របស់ខ្លួន ដែលស្ថិតនៅ ក្នុងតំបន់ផែសមុទ្រ Tartus ប្រទេសស៊ីរី ។

អ្នកនាំពាក្យ របស់ក្រសួង ការពារជាតិរុស្សី លោក Igor Konashenkov បាននិយាយ គោលដៅចំបង នៃការបន្ថែម ប្រព័ន្ធការពារនេះ គឺធ្វើឡើងដើម្បីធានា ឲ្យបានសុវត្ថិភាព ដល់មូលដ្ឋានទ័ព របស់ខ្លួន ដែលឈរជើង នៅក្នុងតំបន់នោះ ។ គួរឲ្យដឹងដែរថា ក្រោយការតានតឹង រវាងរុស្សី និងបណ្តាប្រទេស ខាងលិច កាលពីថ្ងៃចន្ទ និងជាពិសេស នៅពេលដែលអាមេរិក បានសម្រេចចិត្ត ផ្អាកការចចារ គ្នារជាមួយនឹងរុស្សី និងបានចោទ ប្រកាន់ថា រុស្សីបានព្យាយាម ប្រើប្រាស់ ការវាយប្រហារ តាមអាកាស ទៅលើក្រុម Jihadi ៕

ដកស្រង់ពី៖ដើមអម្ពិល