Social Network

អាមេរិក កំពុងត្រូវការ អ្នកជួយកំទេចចោលក្បាល គ្រាប់កាំភ្លើងធំចាស់ៗ ជាង១៥០០០គ្រាប់

ប្រភពព័ត៌មានមួយ ដែលបានចេញផ្សាយ ដោយគេហទំព័ររបស់the Popularmechanic ដែលបានសរសេរ កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុង ធ្វើការស្វែងរកដៃគូ ក្នុងជួយធ្វើការងារមួយ ដើម្បីបំផ្លាញ និងកំទេចគ្រាប់កាំភ្លើងធំចាស់ៗ ដែលខ្លួនលែងប្រើប្រាស់ចោល។

ក្បាលគ្រាប់ទាំងអស់ ដែលមានចំនួន ទៅដល់១៥៥៩៥គ្រាប់ ហើយសុទ្ធជាប្រភេទ គ្រាប់ប្រើប្រាស់រំសេវ និង ធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ កាំភ្លើងធំបំផុត ដែលបំពាក់នៅលើនាវាចម្បាំង របស់អាមេរិកកាលពីអតីតកាល។ អាមេរិកចង់បំផ្លាញ និងកំទេចគ្រាប់ទាំងនោះចោល ប៉ុន្តែតាមរយះការដោះរុះរើចេញ ទៅតាមប្រព័ន្ធសុវត្ថិភាព៕

ដកស្រង់ពី៖ ដើមអម្ពិល