Social Network

ប្រវត្តិនៃHandshake ឬការចាប់ដៃគ្នា ក្នុងអត្ថន័យថា គ្មានការលួចលាក់ មានអាវុធនៅនឹងដៃ

ប្រវតិ្តនៃការប្រើប្រាស់ កាយវិការចាប់ដៃគ្នា ឬ Handshake ត្រូវបានគេហទំព័រ របស់ Historyextra បាន សរសេរចុះផ្សាយថា វាបានកើតឡើងតាំងពីអតីតកាល យ៉ាងហោចណាស់ នៅក្នុងកំឡុងពេល សម័យក្រិក បុរាណ។

សំអាងតាមរូបភាព ដែលមាននៅក្នុងសារមន្ទីរមួយកន្លែង នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង និងបានធ្វើ ការបកស្រាយនូវការចាប់ដៃគ្នា នៃក្រុមទាហានពីរក្រុម ដែលស្ថិតនៅក្នុងសម័យឆ្នាំទី៥ មុនគ្រិសសករាជ ។ វា បានបង្ហាញឲ្យយើងឃើញថា ដោយមិនបានធ្វើការគោរពគ្នា តាមរយះការអោនក្បាល ដាក់គ្នាភាគីទាំងពីរ បានធ្វើការចាប់ដៃគ្នាទៅវិញ ដោយភាគីទាំង២ព្យាយាមបញ្ជាក់ពីភាពស្មើគ្នា និងដោយមិនមានភាគីណា មានលាក់បាំងអាវុធនៅនឹងដៃរបស់គេឡើយ។

គួរឲ្យដឹងដែរកាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ១៩៩៣ ជាប្រវត្តិសាស្ត្រនៅពេល ដែលអាមេរិកជាអ្នកបង្កើត គំនិតឲ្យ មានការផ្សះផ្សារគ្នារវាងជម្លោះមួយ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដោយការចាប់ដៃគ្នាជាសញ្ញា នៃការព្រមព្រៀង សន្តិភាពតែទោះ បីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងនោះ ក្រោយមកត្រូវបានទទួលរងបរាជ័យ៕

ដកស្រង់ពី៖ ដើមអម្ពិល