Social Network

ស្វែងយល់អំពីព្យុះសង្ឃរាធំៗ សម្លាប់មនុស្ស អស់ជាច្រើននាក់

បរទេស៖ យោងតាមការចុះផ្សាយ របស់គេហទំព័រ ព័ត៌មានអង់គេ្លសឈ្មោះ Sky News បានឲ្យដឹងថា ក្រៅពីព្យុះសង្ឃរា Matthew កំពុងតែ វាយប្រហារមកលើ ដែនដីនៃរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក និងបានសម្លាប់ មនុស្សនៅក្នុង ប្រទេសហៃទី អស់មិនតិច ជាង២៨៣នាក់នោះ គេហទំព័រ មួយនេះក៏បាន ដកស្រង់ប្រវត្តិសង្ខេប អំពីព្យុះសង្សរា ធំៗដទៃទៀត ដែលបានសម្លាប់ មនុស្សអស់ជា ច្រើននាក់ នៅលើពិភពលោក កាលពីអតីតកាល ដែលមានរាយនាម ឈ្មោះព្យុះសង្ឃរា ដូចខាងក្រោមនេះ៖

១.ព្យុះសង្ឃរា Denneis ព្យុះសង្ឃរា Dennis បានវាយប្រហារមកលើដែនដីផ្លរីដា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៥ ដែលមានកម្លាំងខ្យល់បក់ជិត១២០mph (១២០ម៉ាយក្នុង១ម៉ោង) ព្យុះកំណាចលំដាប់លេខ៣ ។ ព្យុះនេះបានបំផ្លិចបំផ្លាញយ៉ាងដំណំ មុនពេលធ្វើដំណើរឆ្ពោះរំលងប្រទេសកាណដា ។

២.ព្យុះសង្ឃរា Wilma ព្យុះ Wilma បានកើតឡើងចំនួន២២លើកមកហើយ ដែលស្ថិតក្នុងលំដាប់លេខរៀងទី១៣ ក្នុងចំណោមព្យុះសង្ឃរាធំៗចំនួន៦ ។ វាជាព្យុះបានបង្កការបំផ្លិចបំផ្លាញលំដាប់ទី២ បន្ទាប់ពីព្យុះ បានបោកបក់នៅក្នុងឆ្នាំ២០០ ។ ព្យុះនេះបានកើតឡើងតែ២៤ម៉ោងប៉ុណ្ណោះ បានផុតរលត់ទៅវិញ ដែលក្លាយជាព្យុះសង្ឃា ក្នុងលេខរៀងទី៥ ដែលមានកម្លាំងខ្យល់បក់១៨៥ម៉ាយក្នុង១ម៉ោង ឬស្មើនឹង២៩៥គីឡូម៉ែត្រក្នុង១ម៉ោង ។ ព្យុះWilma បានបង្កឲ្យមានហូរច្រោះបាក់ដី ដែលមានឥទ្ធិពលអាក្រក់បំផ្លាញមកលើដែនដី Yucatan ដែលជាឧបទ្ធីបមួយនៃ Mexico គុយបា និងរដ្ឋ ផ្លរីដា ។ យ៉ាងហោចណាស់ បានសម្លាប់ មនុស្សអស់៦២នាក់ ។

៣.ព្យុះសង្ឃរា Katrina ជាព្យុះសង្ឃាដែលពិឃាតដ៏មហិមាមួយក្នុងចំណោមព្យុះដ៏ទៃទៀត ដែលបានកើតឡើងនៅលើដីសហរដ្ឋអាមេរិកជាប្រវតិ្តសាស្ត្រ Katrina ត្រូវបានគេប្រកាសថា មានមនុស្សប្រមាណជាង ១.២០០នាក់ បានស្លាប់ដោយសារព្យុះមួយនេះ ។ នៅក្នុងឆ្នាំ២០០៥ ព្យុះបានបង្កឲ្យករណីបាក់ដីជាលើកដំបូងនៅរដ្ឋផ្លរីដា ហើយធ្វើឲ្យមានការជម្លៀសមនុស្សរស់នៅទូទាំងឈូងសមុទ្រ នៅ New Orleans ។ ទំហំនៃការខូចខាតដោយព្យុះនេះ មានទឹកប្រាក់រហូតដល់១០០ពាន់លានដុល្លារឯណោះ ។

៤.ព្យុះសង្ឃរា Charley ជាព្យុះសង្ឃរាស្ថិតក្នុងលំដាប់លេខក្នុងចំណោមព្យុះធំៗ ដោយបានវាយប្រហាររដ្ឋផ្លរីដា នៅក្នុងឆ្នាំ២០០៤ ដែលបង្កឲ្យមានបាក់ដី នៅថ្ងៃទី២៣ ខែសីហា ។ ព្យុះនេះមានកម្លាំងបក់បោកជិត១៥០ម៉ាយក្នុង១ម៉ោង បណ្តាលឲ្យស្លាប់មនុស្សអស់១៥នាក់ កើតឡើង១០ដង នៅសហរដ្ឋអាមេរិក ហើយគិតជាទឹកប្រាក់ដែលខូចខាតវិញអស់១៤ពាន់លាន ដុល្លារ ។

៥.ព្យុះសង្ឃរា Frances ព្យុះសង្ឃរា Frances បង្កឲ្យមានបាក់ដី នៅប៉ែកខាងលិចនៃតំបន់ឆ្នេរសមុទ្ររដ្ឋផ្លរីដា វាបានកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៤ ជាព្យុះលំដាប់លេខ២ ។ បន្ទាបប់ពីបានឆ្លងកាត់ពីឈូង សមុទ្រមិុកស៊ីកូ វាបានបង្កឲ្យករណីបាក់ដីនៅរដ្ឋផ្លរីដា ព្យុះនេះកើតឡើង២លើក ។ ព្យុះនេះបានបង្កការខូចខាតអស់ទឹកប្រាក់ប្រមាណ៩ពាន់លានដុល្លារ ។

៦.ព្យុះសង្ឃរា Ivan Ivan ជាព្យុះសង្ឃរា ដែលបានបោកបក់មកលើផ្នែកខ្លះនៅជិតប៉ែកខាងកើតនៃតំបន់ Alabama នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៤ ហើយបង្កការខូចខាតមកលើដែនដី Alabama និងរដ្ឋផ្លរីដា ។ ព្យុះ Ivan បានសម្លាប់មនុស្សអស់៩២នាក់ គិតជាទឹកប្រាក់នៃការខូចខាតវិញអស់ប្រមាណ១៣ពាន់លានដុល្លារ ។

៧.ព្យុះសង្ឃរា Jeanne កើតឡើងក្នុងពេលដំណាលគ្នា ហើយព្យុះសង្ឃរា Jeanne បានបង្កឲ្យមានបាក់ដីលើដែនដីហៃទី និងសាធារណដ្ឋ ដូមីនិច បង្កជាទឹកជំនន់ និងហូរច្រោះល្បាប់ភក់ និងបានសម្លាប់មនុស្សអស់ ជាង៣.០០០នាក់ ។ ព្យុះសង្ឃរានេះ បានធ្វើដំណើរត្រង់ទៅមុខមកដល់ដែនដីផ្លរីដា នៅថ្ងៃទី២៦ ខែកញ្ញា បង្កឲ្យបាក់ដី និងបង្កគ្រោះថ្នាក់នៅកន្លែងដូចគ្នានឹងព្យុះសង្ឃរា Frances ៣សប្តាហ៍មុន ។

៨.ព្យុះសង្ឃរា Andrew ជាព្យុះមួយក្នុងចំណោមព្យុះធំដែលកើតឡើង ជាប្រវត្តិសាស្ត្រ នៅសហរដ្ឋអាមេរិក ។ ព្យុះសង្ឃរា Andrew បានគួចនៅតំបន់ភាគខាងត្បូងនៃរដ្ឋផ្លរីដា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩២ ។ វាស្ថិតនៅក្នុងលំដាប់លេខ៥ បង្កឲ្យមានបាក់ដី ហើយមានល្បឿនខ្យល់បក់១៦៥ម៉ាយក្នុង១ម៉ោង និងមានកម្ពស់ខ្ពស់១៧៧ម៉ាយក្នុង១ម៉ោង ហើយបានសម្លាប់មនុស្សអស់ ៦៥នាក់ និងបង្កការ បំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ យ៉ាងខ្លាំងក្លា ៕

ដកស្រង់ពី៖ ដើមអម្ពិល