Social Network

រុស្ស៊ី បាញ់មីស៊ីលឆ្លងទ្វីប ចេញពីក្រោមទឹក ទទួលបានជោគជ័យ

ម៉ូស្គូ៖ ក្រសួងការពារ ជាតិរុស្ស៊ី បានឲ្យដឹងកាល ពីថ្ងៃពុធថា រុស្ស៊ី បានទទួលជោគជ័យ ទាំងស្រុង ហើយចំពោះ ការបាញ់គ្រាប់មីស៊ីល ឆ្លងទ្វីបរបស់ ខ្លួនចេញពី នាវាមុជទឹក ពីសមុទ្រ Okhotsk នៅក្នុងអំឡុងពេល ធ្វើលំហាត់ សមយុទ្ធមួយ នៅភាគខាងជើង ប្រទេសរុស្ស៊ី ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។ នាវាមុជ K-433 Svyatoi Georgiy Pobedonosets បានមុជទឹក ក្នុងជម្រៅ ១៦៦ម៉ែត្រ ក្នុងសមុទ្រ ដែលបានផលិតឡើង ដោយសហភាព សហព័ន្ធសូវៀត ។

នាវានេះត្រូវ បានអភិរក្ស នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែ វាមានសកម្មភាពឡើងវិញ នៅក្នុងឆ្នាំ២០១០ ។ នៅក្នុងឆ្នាំនេះ រុស្ស៊ី បានធ្វើសមយុទ្ធ យោធាមួយចំនួន ដែលជាការ ត្រៀមចូលរួម ក្នុងសកម្មភាព ដ៏ធំពីអង្គការណាតូ ៕