Social Network

យន្តហោះមួយគ្រឿង ត្រូវភ្លើងឆេះ លើផ្លូវសម្រាប់រត់ហោះ ដ៏គួរឲ្យរន្ធត់

ផ្លរីដា៖ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលត្រៀមធ្វើការហោះហើរ ពីទីក្រុង Orlando ទៅកាន់ឌូប នៅអាកាសយានដ្ឋានអន្តរជាតិ Orlando International Airport ត្រូវភ្លើងឆេះខ្ទេចកន្លែងផ្ទុកឥវ៉ាន់ និងបណ្ដាឲ្យអ្នកជញ្ជូនវ៉ាលីពីរនាក់ រងរបួសធ្ងន់។ តាមសេចក្តីរាយការណ៍ បុគ្គលិកជញ្ជូនវ៉ាលីទាំងពីរនាក់ ត្រូវបានរបួសរលាកភ្លើងកម្រិតទី៣ បន្ទាប់ពីហ៊ុព័ទ្ធជុំវិញ ដោយអណ្ដាតភ្លើង ក្នុងខណៈបុគ្គលិកម្នាក់ផ្សេងទៀត បានបាក់ជើងក្នុងខណៈលោតចេញពីយន្តហោះ បានដោយសុវត្ថិភាព។

លោក Colin Boylan ជាតន្ត្រីករ មានដើមកំណើតនៅ Monaghan ដែលបានស្ថិតក្នុងហេតុការណ៍នោះដែរ បានសរសេរលើធ្វីត ធើរបស់លោកថា នៅពេលដែលមនុស្សរាល់គ្នា រៀបនឹងឡើងលើយន្តហោះ ជាមួយនឹងទឹកមុខញញឹម និងក្តីរំភើប ស្រាប់តែមានមនុស្សភ័យស្លន់ស្លោរ ស្រែកខ្លាំង មានខ្លួនពេញដោយផ្សែង រត់ចេញពីយន្តហោះ ដែលធ្វើឲ្យលោកនិងអ្នកដំណើរផ្សេងទៀត ភ័យតក់ស្លុតជាខ្លាំង៕ នៅក្នុងឧប្បត្តិដ៏គួរឲ្យរន្ធត់នេះ ប្រភពពត៌មាន មិនបានបញ្ជាក់ឲ្យច្បាស់ទេ ថាអ្វីដែលជាបុព្វហេតុ ដែលបង្កឲ្យមានការឆេះយន្តហោះ កំពុងចត ត្រៀមធ្វើការហោះហើរនេះឡើង៕

ដកស្រង់ពី៖ ដើមអម្ពិល