Social Network

ព្រះមហាក្សត្រថៃ ទ្រង់សោយទីវង្គត នៅវេលាម៉ោង ៣និង៥២នាទី​ នៅថ្ងៃព្រហស្បតិ៍នេះ

បាងកក៖ កាសែតបាងកកប៉ុស្តិ៍ របស់ថៃ បានចុះផ្សាយនៅ ថ្ងៃទី១៣ ខែតុលានេះ ព្រះមហាក្សត្រ ដែលមានព្រះជន្ម ៨៨ព្រះវស្សា ទ្រង់បានសោយទីវង្គត នៅវេលាម៉ោង៣ និង៥២នាទី នៅថ្ងៃព្រហស្បតិ៍ នេះ នៅឯមន្ទីរពេទ្យ សិរីរៈ នៅក្រុងបាងកក ។ រដ្ឋាភិបាល បានប្រកាសយ៉ាងដូច្នេះ ។

គេបានដឹងថា ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ទ្រង់មាន ព្រះឈួនធ្ងន់ធ្ងរ តាំង២-៣ ថ្ងៃហើយ ហើយថ្ងៃម្សិលមិញ ទ្រង់មាន ព្រះរាជសុខភាព មិននឹងនរនោះទេ ហើយត្រូវ បានយាងនាំមក ព្យាបាលព្រះរោគបន្ទាន់នៅ ក្នុងមន្ទីរពេទ្យ ខាងលើ ។ គេបានលេចចេញ នូវព័ត៌មាន មិនច្បាស់ការណ៍ មួយថា ទ្រង់បានសោយទីវង្គត តាំងពីរសៀល ថ្ងៃម្សិលមិញម្ល៉េះ តែធាតុពិត មិនមែនឡើយ គឺទើបតែម៉ោង៣ និង៥២នាទី ល្ងាចថ្ងៃនេះ ទើបទ្រង់យាង សោយទីវង្គត់ពិតប្រាកដ ៕

រូបភាពពី៖បាងកកប៉ុស្តិ៍