Social Network

នាយករដ្ឋមន្រ្តីថៃ៖ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមដំណើរការនៃការឡើងស្នងរាជ្យសម្បត្តិបន្តឪពុក ដោយធ្វើការស្នើទៅកាន់សភាជាតិ

(បាងកក)៖ នាយករដ្ឋ មន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅ ថ្ងៃព្រហស្បតិ៍នេះថា ព្រះរាជទាយាទ នឹងឡើងគ្រង រាជសម្បត្តិបន្ត បន្ទាប់ពី ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត ។

នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មានថៃ The Nation នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា « រាជរដ្ឋាភិបាល នឹងចាប់ផ្តើម ដំណើរការ នៃការឡើង ស្នងរាជ្យសម្បត្តិ ដោយធ្វើការស្នើ ទៅកាន់សភាជាតិថា ព្រះមហាក្សត្រ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានជ្រើសតាំង អ្នកអង្គម្ចាស់ Maha Vajiralongkorn ជាព្រះរាជទាយាទ ស្នងរាជបល្ល័ង ពីព្រះអង្គ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២ » ៕

ដកស្រង់ពី៖ដើមអម្ពិល