Social Network

ដើម្បីបង្កើនការប្រកួតប្រជែង រុករកក្នុងលំហ ជាមួយមហាអំណាចអាមេរិក និងរុស្ស៊ី ចិននឹងបញ្ជូនមនុស្សពីរនាក់ ទៅក្នុងលំហ នៅថ្ងៃច័ន្ទនេះ

ចិន៖ ស្របពេលដែលអាមេរិក និងរុស្ស៊ី លេងហ្គេម ប្រកួតប្រជែង ក្នុងការស្រាវជ្រាវ រុករកលំហ អស់ជាច្រើនឆ្នាំមកនោះ ក្នុងពេលបច្ចុប្បន្ននេះ ចិនក៏ចាប់ចូលប្រឡូក ប្រកួតប្រជែង ជាមួយនឹង មហាអំណាចទំាងពីរ ដើម្បីពង្រីកសក្តានុពល ផ្នែកលំហរបស់ខ្លួន ។

យោងតាមប្រភពពី Mirror នៅថ្ងៃច័ន្ទនេះ ប្រទេសចិន បានកំណត់ចាប់ ផ្ដើមបេសកកម្ម លំហថ្មីចុងក្រោយបំផុត ដែលនាំយក មនុស្សពីរនាក់ ទៅជាមួយផង ហើយនេះ នឹងនាំប្រទេសចិន ឲ្យឈានចូលទៅ កាន់តែជិត គោលដៅស្ថានីយលំហ មានមនុស្សនៅ ជាអចិន្ត្រៃយ៍ ត្រឹមឆ្នាំ២០២០ របស់ខ្លួន ។

ពិតណាស់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានជម្រុញ យ៉ាងខ្លាំងក្លា ចំពោះកម្មវិធីរករុក ក្នុងលំហរបស់ខ្លួន ក្នុងគោលបំណង់ ប្រឹងប្រែង ចាប់យកមហា អំណាចកំពូល ផ្នែកអវកាស ដូចទៅនឹង ប្រទេសអាមេរិក និងរុស្ស៊ី ហើយបន្ទាប់ពី បេសកកម្ម ដែលចាប់ដំណើរការ នៅថ្ងៃច័ន្ទនេះ អវកាសយានិកចិន ត្រូវបានកំណត់ឲ្យសំចត និងចំណាយ ពេលពេញមួយខែ ជាមួយនឹង មន្ទីរពិសោធន៍លំហ Tiangong 2 ៕

 

ដកស្រង់ពី៖ដើមអម្ពិល