Social Network

ប្រទេសវៀតណាម​គ្រោងសាងសង់​អាងស្តុកទឹក​ចំនួន ១០៣កន្លែង ដើម្បីបង្ការ​គ្រោះទឹកជំនន់​នៅទីក្រុង​ហូជីមិញ

(ហូជីមិញ)៖ បន្ទាប់ពីការរងគ្រោះ ដោយភាពរាំងស្ងួត យ៉ាងធ្ងន់ធ្ងរ និងបានទទួលជំនួយ ពីអង្គការអន្តរជាតិនោះ មជ្ឈមណ្ឌល ទប់ស្កាត់គ្រោះទឹកជំនន់ បានឲ្យដឹងថា ប្រទេសវៀតណាម គ្រោងនឹង សាងសង់ អាងស្តុកទឹកចំនួន ១០៣កន្លែង នៅក្នុងទីក្រុងហូជីញ ដើម្បីកាពារគ្រោះទឹក ជំនន់ដោយនឹង ប្រើប្រាស់ទុន វិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក ។

នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦ ។ នៅពេលឆាប់ៗ ខាងមុខទីក្រុងហូជីមិញ នឹងសាងសង់ អាងស្តុកទឹក ក្រោមដី Bau Cat ដែលមានទំហំ ១០,០០០ ម៉ែត្រក្រឡា នៅក្នុងសង្កាត់ Tan Binh, អាងស្តុកទឹក Khanh Hoi Reservoir នៅសង្កាត់លេខ៤ , និងអាងស្តុកទឹក Go Dua នៅក្នុងសង្កាត់ Thu Duc ។

បន្ថែមពីនេះទៀត ប្រទេសវៀតណាម ក៏គ្រោងនឹងកសាង អាស្តុកទឹកមួយ ចំនួនទៀត នៅអាកាសយានដ្ឋាន អន្តរជាតិ Tan Son Nhat ដែលទទួលរងផលប៉ះពាល់ គួរឲ្យកត់សម្គាល់ផងដែរ នៅពេលមានភ្លៀងធ្លាក់ ខ្លាំងជោគជាំម្តងៗ ។ គួរបញ្ជាក់ដែរថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសវៀតណាម នៅដើមសប្តាហ៍នេះ ទើបតែបានផ្តាច់យក ជីវិតមនុស្សចំនួន ៣៥នាក់ និងបានបង្កការ ខូចខាតដល់ផលដំណាំ ជាច្រើន ហិកតាព្រមទាំង ខាតបង់ថវិកាជាតិ ក្នុងមួយឆ្នាំៗជាង ១ពាន់លានដុល្លារ ថែមទៀតផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល